លេងបាត់! យក Mac Pro តម្លៃរាប់ពាន់ដុល្លារ មកឈូសឈីស (វីដេអូ)

  • 2019-12-16 02:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ការងារ iFixit បាន​​ធ្វើ​ការ​ផ្សាយ​វីដេអូ​មួយ​កាល​ពី​ថ្ងៃ​សុក្រ ដែល​បង្ហាញ​អំពី​ការ​​ហែក​មើល​គ្រឿង​ក្នុង​កុំព្យូទ័រ​​ Mac Pro។

វីដេអូ​បាន​បង្ហាញ​អំពី​ដំណើរ​ការ​នៃ​ការ​ដក​សម្បក​អាលុយមីញ៉ូម​របស់​ Mac Pro ចេញ និង​ត្រួត​ពិនិត្យ​​​មើល​គ្រឿង​បន្លាស់​ខាង​ក្នុង​មួយ​ចំនួន។​ វីដេអូ​នេះ​ក៏​បាន​ធ្វើ​ការ​លេង​សើច ដោយ​សាក​ល្បង​យក​ឈីស​មក​ឈូស​ជា​មួយ​សម្បក​របស់​ Mac Pro ផង​ដែរ ដោយ​ហេតុ​ថា​វា​មាន​រូបរាង​ដូច​ជា​​ប្រដាប់​​ឈូស​ក្នុង​ផ្ទះ​បាយ។

ទស្សនា​វីដេអូ​ខាង​ក្រោម (ការ​ឈូស​ឈីស​ចាប់​ផ្ដើម​ពី ១៣៖៤៧ នាទី) ៖ ​

ចុចអាន ៖ គ្រាន់តែកង់ Mac Pro សោះ Apple លក់តម្លៃ ៤០០ ដុល្លារ

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង