ប្រវត្តិសាស្ត្រអស្ចារ្យ! ​មកុដ​ធំ២លំដាប់ពិភពលោក សុទ្ធតែបាន​ទៅលើបវរកញ្ញាស្បែកខ្មៅឆ្នាំនេះ

  • 2019-12-16 06:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​ចៃដន្យ​បំផុត​នៅ​ឆ្នាំ ២០១៩​នេះ​ ដោយសារ​លទ្ធផល​បវរកញ្ញាឯក​ ក៏​ដូចជា​មកុដ​ត្រូវ​បាន​ទៅលើ នារី​ស្បែក​ខ្មៅ​ជា​អ្នកគ្រង​ទាំងអស់ក្នុងឆ្នាំ​តែមួយ ក្នុង​នោះ​មាន​ដូចជា៖ Miss Universeនិង​ Miss World។

បើ​រម្លឹក​កាល​ពី​ទសវត្ស​ឆ្នាំ ១៩២០​ កម្មវិធី​ប្រកួត​ជ្រើស​បវរកញ្ញា​បាន​រារាំង​ មិន​ឲ្យ​មាន​ការ​ចូលរួម​ពី​នារី​ជនជាតិ​ស្បែក​ខ្មៅ​ឡើយ ប៉ុន្តែ​បន្ទាប់​មក​ក៏​មាន​ការ​ផ្លាស់ប្ដូរ​លក្ខខណ្ឌ​ ដោយ​ទទួល​យក​នហារី​គ្រប់​ជនជាតិ គ្រប់​ពណ៌សម្បុរទាំងអស់​មាន​សិទ្ធិ​ ក៏ដូចជាឱកាស​ដូចគ្នា​ក្នុង​ការ​ចូលរួម​ប្រកួត។

ពេល​នេះ​សូម​មកស្គាល់​ស្រីស្អាត​ម្ចាស់​មកុដ​បវរកញ្ញាស្បែកខ្មៅ​​ឆ្នាំ ២០១៩​ដូចខាងក្រោម៖

១. Toni-Ann Singh បវរកញ្ញា​ចាម៉ៃកា ម្ចាស់មកុដ​ Miss World

នាងបានឈ្នះ​ពី​កម្មវិធី​ប្រកួត​នៅ​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៩ នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។ ចូល​ឆ្នាំ ២០១៩​នេះ​ Toni មាន​ ២៣ឆ្នាំ និង​បាន​បញ្ចប់​ការសិក្សាថ្នាក់បរិញ្ញាបត្រ​​ពី​សាកលវិទ្យាល័យ​ Florida State University មុខជំនាញចិត្តវិទ្យា។ មិនចប់​ត្រឹម​នេះ​ទេ ព្រោះ​ថា​នាង​មាន​គម្រោង​ចាប់​យក​ជំនាញ​វេជ្ជសាស្ត្រ​ក្នុង​ពេល​ឆាប់ៗ។ សម្រាប់​បំណង​ដែល​នាង​ចង់​សម្រេច​ឲ្យ​បាន​នោះ​គឺ ទាក់ទង​នឹង​បញ្ហាសុខភាព និង​ស្ត្រី ព្រោះ​នាង​ជឿថា​ ស្ត្រីគឺជាចលនាដ៏សំខាន់​ក្នុង​សង្គម ហេតុដូច្នេះ វា​ពិតជា​សំខាន់ណាស់ក្នុងការ​ផ្ដល់នូវការអប់រំដល់ក្មេងៗស្រីៗជំនាន់ក្រោយ ព្រោះពួកគេជាអ្នក​ផ្ដល់ជីវិត​នា​ពេលអនាគតដ៏ភ្លឺចែងចាំង។

២. Zozibini Tunzi បវរកញ្ញា​អាហ្វ្រិកខាងត្បូង​ ម្ចាស់មកុដ​ Miss Universe

ចូល​ដល់ Zozi វិញ​ អាច​ដណ្ដើមបាន​តំណែងបវរកញ្ញាចក្រវាល កាល​ពី​ថ្ងៃ​ទី ០៨ ខែធ្នូ ឆ្នាំ ២០១៩ នៅ​រដ្ឋ​ Geogia សហរដ្ឋអាមេរិក។ ឆ្នាំ​នេះ​នាង​មាន​អាយុ ២៦ឆ្នាំ នាង​មាន​សមត្ថភាព​ និង​ចំណេះដឹង​អស្ចារ្យ​ ស័ក្ដិសម​បំផុត​ក្នុង​ការ​ឈ្នះ​មកុដ​ Miss Universe។ នារី​ម្នាក់​នេះ​ បាន ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​យល់​ច្បាស់​ពីពាក្យ​ថា​ "សម្រស់” បានន័យថា​គ្រប់គ្នា​សុទ្ធ​តែស្អាត​ គ្មាន​អ្នកណាអាក្រក់ឡើយ ដូចនេះ​សូម​កុំឲ្យ​មាន​ការ​រើស​អើង។ មួយចំណុចទៀត​នោះគឺ "ភេទ" នាង​មាន​ឆន្ទៈ​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​គោរពគ្នា​ទៅវិញទៅមក និង​កុំ​ឲ្យ​មាន​ការ​រើស​អើង​ភេទ និង​គ្មាន​អំពើ​ហិង្សា៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី