ចាប់​ឆ្នោត UCL! Real អាច​ប៉ះ Liverpool ឯ Juventus ក៏​មាន​ភាគរយ​ជួប Spurs

  • 2019-12-16 07:19:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ចាប់​ឆ្នោត​​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Champions League​ នឹង​ធ្វើ​ឡើង​នៅ​ល្ងាចនេះ​​ម៉ោង​៦:០០​នាទី រៀបចំ​ក្នុង​ទីក្រុង Nyon ប្រទេស​ស្វីស។

​ក្រុម​ដែល​បាន​ឡើង

  • Premier League (៤​ក្រុម): Liverpool, Manchester City, Tottenham, Chelsea
  • La Liga (៤​ក្រុម): Barcelona, Real Madrid, Atletico Madrid, Valencia
  • Bundesliga (៣​ក្រុម): Bayern Munich, Borussia Dortmund, RB Leipzig
  • Serie A (៣​ក្រុម): Juventus, Napoli, Atalanta
  • Ligue 1 (២ក្រុម): PSG, Lyon

សម្រាប់​ច្បាប់​នៃ​ការ​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​ចុងក្រោយ​គេ​បែងចែក​ជា​ពីរ​ក្រុម​គឺ ក្រុម​លេខ​១ក្នុង​ពូល និង​ក្រុម​លេខ​២​ក្នុង​ពូល។ បន្ទាប់​មក​គេ​​ត្រូវ​ចាប់​ឆ្នោត​ឲ្យ​ក្លឹប​ក្នុង​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា។ បញ្ជាក់ ក្លឹប​មក​ពី​​ប្រទេស​​តែមួយ ​និង​ក្លឹប​មក​ពី​​ពូល​តែ​មួយ​មិន​អាច​លេង​ជាមួយ​គ្នា​ក្នុង​វគ្គ​នេះ​បាន​ឡើយ។

ក្រុម​លេខ​១ក្នុង​ពូល

  • Barcelona
  • Bayern München
  • Juventus
  • Leipzig
  • Liverpool
  • Manchester City
  • Paris Saint-Germain
  • Valencia

​ក្រុម​លេខ​២​ក្នុង​ពូល

  • Atalanta
  • Atlético
  • Chelsea
  • Dortmund
  • Lyon
  • Napoli
  • Real Madrid
  • Tottenham Hotspur ​ ​

អត្ថបទ៖ ហេង សុធារិទ្ធិ