ប្រើរូបចាស់ជាង ២ឆ្នាំ ពេលនេះមេ Facebook ដាច់ចិត្តប្ដូររូប Profile ថ្មី

  • 2019-12-17 03:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​លោក Mark Zuckerberg បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូប​ Profile នៃ​គណនី​ Facebook របស់​ខ្លួន ក្រោយ​ពី​បាន​ប្រើ​ប្រាស់​រូបភាព​ចាស់​អស់​ជា​ច្រើន​ឆ្នាំ។

រូបភាព​ Profile ថ្មី​នេះ​មាន​អម​ដោយ​ Comment របស់​នាយក​ប្រតិបត្តិ​ Facebook រូប​នេះ​ដែល​សរសេរ​ថា ៖ "វា​មាន​អារម្មណ៍​ថា​ដល់​ពេល​សម្រាប់​ការ​ប្រើ​រូបភាព​ថ្មី​ហើយ”។ រូបភាព Profile នេះ​ដែរ ឃើញ​មាន​ចុច​ Reaction រហូត​ដល់​​ ១,១ លាន​ដង និង​មាន​ការ​ចែក​រំលែក​ដល់​ ២ ម៉ឺន​ដង​ផង​ដែរ (គិត​ត្រឹម​ម៉ោង ១០ ព្រឹក​ថ្ងៃ​នេះ)។

​ស្ថាបនិក​ Facebook បាន​ធ្វើ​ការ​ប្ដូរ​រូបភាព Profile ចុង​ក្រោយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ ដែល​ជា​រូបភាព​កែ​ច្នៃ​ចេញ​ពី​រូបភាព Profile ប្ដូរ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៥៕

ចុចអាន ៖ ផែនការ​យក្ស​របស់​មេ​ធំ Facebook ​ត្រូវ​បាន FTC ​បញ្ឈប់​ក្រោម​ហេតុផល​ម្យ៉ាង

អត្ថបទ៖ សុខហេង