Klopp យល់​ថា Simeone មិន​សប្បាយ​ចិត្តទេ ​ពេល​ចាប់​ឆ្នោត​ប៉ះ Liverpool

  • 2019-12-17 03:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp ទទួល​ស្គាល់​ Liverpool ជួប​ដៃ​គូ​ស្វិតស្វាញ​​នៅ Champions League ពេល​ចាប់​ឆ្នោត​ប៉ះ Atletico Madrid។ ប៉ុន្តែ​​លោក​​យល់​ថា Diego Simeone ក៏​មិន​សប្បាយ​ចិត្ត​ដែល​ជួប​ហង្សក្រហម។

ក្នុង​វគ្គ​សន្សំ​ពិន្ទុ Liverpool បញ្ចប់​ទៅ​​ឈរ​កំពូល​តារាង​លើ Napoli។ ក្រុម​លោក Klopp បាន​ត្រលប់​មក​កាន់​ទឹក​ដី​កីឡដ្ឋាន Wanda Metropolita ជា​ថ្មី​ដែល​ជា​កន្លែង​ពួក​គេ​លើក​ពាន UCL រដូវ​កាល​មុន ដោយ​ត្រូវ​ប៉ះ Atleti។

ក្រោយ​ពី​ចាប់​ឆ្នោត​កាល​ពី​យប់​មិញ​ Klopp ​បាន​លើក​ឡើង​ថា វា​គឺ​ជា​ជំនួស​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ មុន​ចាប់​ឆ្នោត​លោក​មាន​អារម្មណ៍​ថា​អាច​នឹង​មក​​ទីក្រុង Madrid ម្ដង​ទៀត ហើយ​អ្វី​ៗ​ក្លាយ​ជា​ការ​ពិត​មែន។ Madrid ជា​កន្លែង​​បន្សល់​ការ​ចងចាំ​ដ៏​អស្ចារ្យ​​សម្រាប់ Liverpool។ វា​ជា​ការ​ប្រកួត​ដ៏​លំបាក ប៉ុន្តែ​លោក​គិត​ថា Simeone ក៏​មិន​សប្បាយ​ចិត្ត​ដែល​ជួប Liverpool នៅ​វគ្គ​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ