ផ្អែមដល់កំពូលហើយ! ខួបកំណើត Nadech ឆ្នាំនេះ Yaya ជូនពរបែប Sweet កប់ស៊េរី

  • 2019-12-17 09:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ១៧ ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ គឺ​ជា​ខួប​កំណើត​របស់​តារា​សម្ដែង​ដ៏​ស្រស់សង្ហា​ Nadech Kugimiya ដែល​តែង​ទទួល​បាន​ការ​អបអរ​ និង​ជូនពរ​ជា​ច្រើន​ពី​អ្នកគាំទ្រ និង​មនុស្ស​ជា​ទីស្រឡាញ់​ជុំវិញ​ខ្លួន។

ដូច​នៅ​ឆ្នាំ​នេះ​ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​នោះ​គឺ Yaya ដៃគូ​ជា​ទីស្រឡាញ់​របស់​ Nadech បាន​បង្ហោះ​រូបភាព​បង្ហាញ​សាច់​សខ្ចី​ថត​ Selfie ជាមួយគ្នា​ ព្រម​ទាំង​ពាក្យ​ជូនពរ​ផងដែរ។ Post នោះ Yaya បាន​សរសេរថា៖ "Happy birthday to youu ka my barrykins​ សុំ​ឲ្យ​បង Berry មាន​ក្ដីសុខ សុខភាព​មាំមួន រាល់​ក្ដី​ស្រម៉ៃ​ទាំងអស់​បាន​ក្លាយ​ជា​ការពិត​ឆាប់ៗ សម្រាប់​ខ្ញុំ​ ចង់​ឃើញ​ស្នាមញញឹម​ចេញ​ខួច​របស់​បង​រាល់ៗថ្ងៃរបស់ Ya! ជោគជ័យ​ឆ្នាំ​ថ្មី​ និង​រឿង​ល្អគ្រប់យ៉ាង​ដែល​នឹង​មក​ជាបន្តបន្ទាប់"។

១គូ​នេះ​ ពិត​ជា​ស្និទ្ធស្នាល និង​តែង​បង្ហាញ​កាយវិការ​ផ្អែមល្ហែម​ ការយកចិត្ត​ទុកដាក់​ចំពោះគ្នា​ទៅវិញ​ទៅមកមិនដែល​ខាន។ មួយ​វិញ​ទៀត​ ១គូនេះ​ក៏​ជា​គូស្នេហ៍​ដែល​ជាប់​ឈ្មោះ​ថា​ពូកែ​ធ្វើ​បុណ្យ​ដូចគ្នា ដូច​មួយ​រយៈចុង​ក្រោយ ពួកគេ​តែង​ចំណាយ​ពេល​ជាមួយ​គ្នា​ជា​រឿយៗ ធ្វើ​បុណ្យ​សាង​កុសល​ ក្រោយ​ពី​ឆ្លៀត​ពី​ការងារ៕

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម