ពូទីន នៅប្រើប្រាស់ Windows XP ដែលហួសសម័យយូរឆ្នាំមកហើយ

  • 2019-12-18 03:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី នៅ​បន្ត​ប្រើ​ប្រាស់​ Windows XP ដែល​ហួស​សម័យ​យូរ​ឆ្នាំ នៅ​លើ​កុំព្យូទ័រ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​វិមាន​​គ្រីមឡាំង​ និង​នៅ​គេហដ្ឋាន​របស់​លោក​ក្បែរ​ទីក្រុង​ម៉ូស្គូ។ នេះ​បើ​ផ្អែក​តាម​រូបភាព បញ្ចេញ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​របស់​លោក។

កុំព្យូទ័រ​ទាំង​ពីរ​គឺ​មាន​រូបភាព​នៃ​ប៉ម​វិមាន​គ្រីមឡាំង ជា​ផ្ទាំង​ Wallpaper លើ​ Desktop។ លោក Mikhail Klimaryov ​ប្រធាន​នៃ​សមាគម​ការពារ​អ៊ីនធឺណិត​រុស្ស៊ី បាន​បញ្ជាក់​ថា​រូបភាព​​នៃ​លោក ពូទីន ប្រើ​ប្រាស់​កុំព្យូទ័រ​ដំណើរ​ការ​ដោយ Windows XP គឺ​ជា​ការ​ពិត។ ចំណែក​លោក​ Dmitry Peskov អ្នក​នាំ​ពាក្យ​វិមាន​គ្រីមឡាំង មិន​បាន​ឆ្លើយ​តប​នោះ​ទេ នៅ​ពេល​​គេ​ចង់​ដឹង​មូលហេតុ​ដែល​​លោក​ពូទីន បន្ត​ប្រើ​ប្រាស់​ Windows ហួស​សម័យ​បែប​នេះ។

Microsoft បាន​សម្លាប់​ Windows XP ចោល​នៅ​ថ្ងៃ​ទី ៨ ខែ​មេសា ឆ្នាំ ២០១៤ ដោយ​​ឈប់​បញ្ចេញ​កំណែ​ទម្រង់​ថ្មី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​លើ​ Windows ជំនាន់​នេះ​ត​ទៀត។ យ៉ាងណាក្ដី​ Microsoft ត្រូវ​បង្ខំ​ចិត្ត​បញ្ចេញ​កំណែ​ទម្រង់​ថ្មី​ដើម្បី​បង្កើន​សុវត្ថិភាព​នៅ​ឆ្នាំ ២០១៧ ក្រោយ​ពី​មេរោគ​ WannaCry ធ្វើ​ការ​វាយ​លុក​មួយ​ទំហឹង៕

ចុចអាន ៖ មហាសេដ្ឋីវៀតណាមដំបូងគេសុខចិត្តខាត ៧៧៧ លានដុល្លារក្នុងមួយឆ្នាំដើម្បីម៉ាកឡានវៀតណាម

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខហេង