រុន ស៊ីរ៉ា ប៉ះ​ឱក សុគន្ធកញ្ញា នៅ​ព្រឹត្តិការណ៍ CCC Final

  • 2014-11-19 18:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា រុន ស៊ីរ៉ា ជយលាភី​លេខ៣ មក​ពី "កម្មវិធី​ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ឆ្នាំ ២០១៤ និង​ឡើង​ច្រៀង ជា​មួយ​កំពូល​តារា​ចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា មក​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស នៅ​ក្នុង​ព្រឹត្តិការណ៍ CCC Final ធ្វើ​ឡើង​ក្នុង​សាល​មហោស្រព​ចេនឡា ចាប់​ពី​ថ្ងៃ​ទី ​២២ ដល់​ ២៣ ខែ​វិច្ឆិកា ខាង​មុខ​នេះ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី​ក្នុង​ព្រឹត្តិការណ៍ CCC Final មាន​តារា​ចម្រៀង​ចំនួន៣នាក់ ត្រូវ​ឡើង​ច្រៀង​ក្នុង​កម្មវិធី​នេះ​ក្នុង​នោះ មាន កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា យូរី និង កញ្ញា រុន ស៊ីរ៉ា។

 

កញ្ញា យូរី ត្រូវ​ច្រៀង​នៅ​ថ្ងៃ​ទៅ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ដោយ​នាង​ច្រៀង​ចំនួន៣បទ​ក្នុង​នោះ​មាន​បទ “សង្សារ​ ១ ​ថ្ងៃ សង្សារ ​១ ​ជីវិត,ញ៉ែ​អ្នក​ផ្សេង​ទៅ,”និង ​បទ ធ្វើតេស្ត​សិន​មុន​ស្រលាញ់។

 

​នៅ​ថ្ងៃ​ទៅ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ មាន​តារា​ចម្រៀង​២នាក់ គឺ ​កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា រុន ស៊ីរ៉ា ដោយ​នៅ​ក្នុង​នោះ កញ្ញា ឱក សុគន្ធកញ្ញាមាន​រហូត​ដល់​ទៅ៥បទ​មាន ដូច​ជា​ Damn Hurt, Queen, Silly girl, សង្សារ​ឡូយ​ពេក, និង​បទ សុំ​ជួប​មុន​បែក។ ចំណែក កញ្ញា រុន ស៊ីរ៉ា មាន​តែ​២បទ​ប៉ុណ្ណោះ គឺ​បទ ច្រណែន​គេ​ដែល​មិនមែន​ខ្ញុំ និង បទ គ្មាន​ស្នេហ៍​ក៏​OK។

 

CCC(Cambodia Cyber Championship) ជា​ព្រឹត្តិ​ការណ៍​ប្រកួត​ស្វែង​រក​ជើង​ខ្លាំង​សេវា​កម្សាន្ត​របស់​ក្រុម​ គ្រួសារ Sabay Leng ប្រចាំ​ខេត្ត​ក្រុង។ សម្រាប់​ព្រឹត្តិការណ៍​ថ្ងៃ​ទី ​២២-២៣ ​នេះ ជា​ការ​​ប្រកួត​ផ្ដាច់​ព្រ័ត្រ ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​ប្រចាំ​ឆ្នាំ ២០១៤ ក្នុង​ប្រទេស​កម្ពុជា។ ជើង​ខ្លាំង​៣​ក្រុម នឹង​ត្រូវ​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ MATIC ២០១៥ នៅ​ប្រទេស​ចិន បន្ទាប់​ពី​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កាល​ពី​ឆ្នាំ​ទៅ។ ទស្សនិកជន​អាច​ចូល​ទស្សនា​កម្មវិធី​មួយ​នេះ​ដោយ​សេរី៕   អានអត្ថបទ៖ ឃើញ​​តែ​ងខ្លួន​ចឹង តិច​ច្រឡំ​ថា​ ប្រុស​ទៅ ​តាម​ពិត​ស្រីៗ​តើ ហើយ​តារា​ទៀត! អានអត្ថបទ៖ ក្រុម​ចម្រៀង​ K-Pop ​បុរស​ល្បី​ទាំង​ ១០​ ក្នុង​ឆ្នាំ​ ២០១៤ អានអត្ថបទ៖ ច្រៀង​​តែ​បទ ព្រាប សុវត្ថិ-សិរីមន្ត ​មែន​ប៉ុន្តែ ប៊ុត សីហា មាន​តារា​ក្នុង​ដួង​ចិត្ត​ផ្សេង​ស្មោះ!

 

អត្ថបទ៖ ខុត សីហា