ប្រកួតផ្នែកកាមេរ៉ា មិនបង្ហាញម៉ាកស្មាតហ្វូន iPhone 11 Pro ដួលត្រឹមជុំទី ១
- 2019-12-18 06:46:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតផ្នែកកាមេរ៉ា មិនបង្ហាញម៉ាកស្មាតហ្វូន iPhone 11 Pro ដួលត្រឹមជុំទី ១
ចន្លោះមិនឃើញ
YouTuber ល្បីឈ្មោះមួយរូបគឺលោក Marques Brownlee (MKBHD) បានធ្វើការប្រកួតប្រជែងបែប Blind Test ទៅលើគុណភាពកាមេរ៉ានៃស្មាតហ្វូនកំពូលទាំង ១៦ ផ្អែកតាមសំឡេងគាំទ្រលើបណ្តាញសង្គមដែលមានការចូលរួម ២ លានសំឡេងលើ Instagram និង ៤ លានសំឡេងផ្សេងទៀតលើ Twitter។
បញ្ជាក់ថាការប្រកួតប្រជែងបែបនេះគឺមានភាពយុត្តិធម៌ខ្លាំងបំផុត ព្រោះអ្នកអាចមើលត្រឹមរូបភាពដែលផ្តិតចេញ ហើយវាយតម្លៃ ពោលមិនដឹងជាមុនឡើយថារូបមួយនោះថតចេញពីកាមេរ៉ានៃស្មាតហ្វូនស្លាកយីហោមួយណា។
បញ្ជីស្មាតហ្វូនដែលមានក្នុងការប្រកួតរួមមាន៖ OnePlus 7T, ASUS ZenFone 6, Huawei Mate 30 Pro, ASUS ROG Phone 2, Samsung Galaxy Note 10+, Royale Flexpai, Pixel 3a, LG. G8X, Samsung Galaxy S10e, Xiaomi Mi Note 10, iPhone 11 Pro, OnePlus 7T Pro, Pixel 4, Sony Xperia 1, Huawei P30 Pro និង Redmi K20 Pro។
នៅជុំដំបូងអាចថាលំបាកសម្រាប់ iPhone 11 Pro Max បន្តិច ព្រោះ YouTuber ខាងលើ បានចាប់គូឲ្យប៉ះគ្នាជាមួយកាមេរ៉ារបស់ OnePlus 7T Pro។ ជាលទ្ធផល OnePLus (L) ទទួលបានសំឡេង ៧០ ភាគរយ និង iPhone 11 Pro (K) បានសំឡេង ៣០ ភាគរយប៉ុណ្ណោះ។
ពីរម៉ូឌែលដែលតតាំងនៅជុំចុងក្រោយបង្អស់គឺ Galaxy Note 10+ និង Galaxy S10e របស់ក្រុមហ៊ុន Samsung។ ជាលទ្ធផលសម្រេច Note 10+ ឈ្នះការប្រកួត Blind Test បានសំឡេងចុងក្រោយ ៦៧ ភាគរយ និង S10e លេខពីរបានសំឡេង ៣៣ ភាគរយ៕
ទស្សនាវីដេអូខាងក្រោម៖
អានអត្ថបទ: