Varane បង្ហាញពីរបួសស្នាមភ្លៅ ដែលបង្កដោយខ្សែការពាររបស់ Barca
- 2019-12-19 03:27:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Varane បង្ហាញពីរបួសស្នាមភ្លៅ ដែលបង្កដោយខ្សែការពាររបស់ Barca
ចន្លោះមិនឃើញ
ខ្សែការពារ Raphael Varane បានលេងយ៉ាងក្ដៅគគុកក្នុងវគ្គទីមួយនៃការប្រកួត El Clasico និងមានឱកាសច្រើនលើកក្នុងការទទួលបានបាល់ប៉េណាល់ទី។
ករណីលើកទីមួយ ខ្សែបម្រើ Ivan Rakitic បានទាញអាវរបស់ Varane បន្ទាប់មកទៀតខ្សែការពារ Clement Lenglet បានជ្រុលជើងបុកចំភ្លៅគេទៀត។ យ៉ាងណាមិញ Varane មិនទទួលបានបាល់ប៉េណាល់ទីណាមួយឡើយ។
ក្រោយពេលបញ្ចប់ការប្រកួត ខ្សែការពារសញ្ជាតិបារាំងបង្ហាញបង្ហាញស្នាមរបួសដែលបង្កឡើងដោយមិត្តរួមជាតិ Lenglet លើភ្លៅខាងឆ្វេងសុទ្ធតែស្នាមក្រហមឆ្នូតៗ។ ចប់ការប្រកួតដ៏តានតឹងនៃការប្រកួត El Clasico ក្រុមយក្សរបស់អេស្ប៉ាញទាំងពីរបញ្ចប់ត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ៕