ឡាន Tesla Cybertruck មិនអាចលក់នៅអឺរ៉ុបបាន ព្រោះមូលហេតុដ៏ភ្ញាក់ផ្អើលមួយ

  • 2019-12-20 02:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សជាច្រើនបាននិងកំពុងតែចាប់អារម្មណ៍ចង់ទិញរថយន្តភីកអាប់អគ្គិសនី Tesla Cybertruck នៅអាមេរិកខាងជើង និងទីផ្សារដទៃទៀត ប៉ុន្តែវាហាក់បីដូចជាមិនអាចដាក់លក់លើទីផ្សារអឺរ៉ុបបានឡើយ ដោយសារតែមូលហេតុដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អាជ្ញាធរក្នុងប្រទេសអាល្លឺម៉ង់អះអាងថា គ្រោងឆ្អឹងរបស់ Cybertruck រឹងខ្លាំងពេក ហើយមិនផ្តល់សុវត្ថិភាពដល់អ្នកដំណើរឡើយ។ លើសពីនេះទៅទៀត គ្រោងឆ្អឹងដ៏រឹងរបស់វា នឹងផ្តល់គ្រោះថ្នាក់រឹតតែខ្លាំងដល់អ្នកដំណើរថ្មើរជើង ប្រសិនបើប៉ះទង្គិចគ្នា។

លោក Stefan Teller ជាអ្នកជំនាញផ្នែករថយន្តភីកអាប់បាននិយាយថា “កាង និងដំបូលម៉ាស៊ីនរថយន្ត នឹងមិនកំពិតឡើយ ពេលបុកជាមួយអ្នកដំណើរថ្មើរជើង។ ផ្ទុយទៅវិញវាកាន់តែធ្វើឲ្យអ្នកដំណើរថ្មើរជើង គ្រោះថ្នាក់រឹតតែខ្លាំង"។

មិនតែប៉ុណ្ណោះ លោក Stefan បានពន្យល់ទៀតថា "ពេលប៉ះទង្គិចគ្នា គ្រោងឆ្អឹងដ៏រឹងមាំនោះក៏មិនផ្លាស់ប្តូររូបរាងដែរ ដែលធ្វើឲ្យកម្លាំងដ៏ខ្លាំងសម្បើម ជះលើអ្នកដំណើរក្នុងរថយន្តវិញ ហើយពោងសុវត្ថិភាពក៏មិនអាចជួយបានដែរ"៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង