គំរូល្អ! មេក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ជិះឡានក្រុងទៅធ្វើការ ហើយបានប្រាក់ខែតិចជាងបុគ្គលិកទៀត!
- 2019-12-20 04:16:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំរូល្អ! មេក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ជិះឡានក្រុងទៅធ្វើការ ហើយបានប្រាក់ខែតិចជាងបុគ្គលិកទៀត!
ចន្លោះមិនឃើញ
លោក Haruka Nishimatsu គឺជា CEO នៃក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines ដែលជាគំរូដ៏ល្អមួយសម្រាប់មនុស្សគ្រប់រូប។
ជំនួសឲ្យការធ្វើឫកជាមេធំ លោក Nishimatsu តែងធ្វើជាអ្នកដឹកនាំដ៏គំរូម្នាក់ ដើម្បីកសាងកន្លែងធ្វើការដ៏រឹងមាំ និងខ្ជាប់ខ្ជួនមួយ។ ជាក់ស្តែង CEO រូពនេះតែងជិះរថយន្តក្រុងទៅធ្វើការ, ស្លៀកសំលៀកបំពាក់តម្លៃថោក ហើយមានប្រាក់ខែតិចជាងបុគ្គលិកមួយចំនួន ក្នុងក្រុមហ៊ុនទៀតផង។
មិនតែប៉ុណ្ណោះ លោក Haruka ធ្លាប់កាត់ប្រាក់ខែរបស់ខ្លួន ដើម្បីឲ្យទៅបុគ្គលិក នៅពេលចំណូលធ្លាក់ចុះទៀតផង។
ជាការពិតណាស់ លោក Haruka តែងយល់ឃើញថា ការសម្ញែងទ្រព្យសម្បត្តិ ឬមិនជិតស្និទ្ធជាមួយបុគ្គលិក នឹងធ្វើឲ្យបុគ្គលិកពិបាកធ្វើការជាមួយជាមិនខាន។ ជាមួយគ្នានេះដែរ ការដែលធ្វើឫកពារជាមេធំ មិនខ្វល់ពីបុគ្គលិកតូចតាច នឹងធ្វើឲ្យបរិយាកាសក្នុងក្រុមហ៊ុនកាន់តែតានតឹងពិបាកធ្វើការ៕