មនុស្ស​ដែក RODTANG ប៉ះ​ HAGGERTY ជាថ្មី នៅ ONE ដើមឆ្នាំ២០២០

  • 2019-12-23 03:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រដាល់ថៃ Rodtang Jitmuangnon ដែល​មាន​រហស្សនាម​ថា The Iron Man នឹងឡើងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងអតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករអង់គ្លេស Jonathan Haggerty ដែលនេះជាការប្រកួតសងសឹក។ ពួកគេនឹងជួបគ្នានៅសង្វៀន Impact Arena នារាជធានីបាងកកប្រទេសថៃ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ខាងមុខក្នុងកម្មវិធី ONE: A NEW TOMORROW។

Rodtang ពេលប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពី Haggerty កាលពីខែសីហា (រូបភាព៖ ONE Championship)

គួរដឹងថា Rodtang ដណ្ដើមបានខ្សែក្រវាត់មក​កាន់កាប់ ក្រោយ​​យកឈ្នះ Jonathan Haggerty ដោយពិន្ទុពិន្ទុកាលខែ សីហា ឆ្នាំ២០១៩ ក្នុងកម្មវិធី ONE: DAWN OF HEROES នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ បន្ទាប់​ពី​នោះមក Rodtang បាន​ការពារ​ខ្សែក្រវាត់​បាន​សម្រេច ដោយ​យកឈ្នះ​កីឡាករ​ប្រេស៊ីល Walter Goncalves ក្នុង​កម្មវិធី ONE: CENTURY កាលថ្ងៃទី១៣ ខែតុលា នៅប្រទេសជប៉ុន។ ចំណែក​ Haggerty តាំងពី​បាត់​ខ្សែក្រវាត់​នោះមក គឺមិនទាន់បាន​ប្រកួត​នៅឡើយទេ។

Rodtang ពេលឈ្នះខ្សែក្រវាត់ (រូបភាព៖ ONE Championship)

គូប្រកួតទាំងអស់ ក្នុងកម្មវិធី ONE: A New Tomorrow មានដូចខាងក្រោម៖

  • គូឯក៖ Rodtang vs Haggerty (ការពារ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion)

  • គូឯករង៖ Stamp Fairtex vs. Puja Tomar (MMA)

  • Maira Mazar vs. Ayaka Miura (MMA)

  • Ramon Gonzales vs. Elipitua Siregar (MMA)

  • Thanh Le vs. Ryogo Takahashi (MMA)

  • Ma Jia Wen vs. Shinechagtga Zoltsetseg (MMA)

  • Han Zi Hao vs. Mehdi Zatout (Muay Thai)

  • Sangmanee Sathian MuayThai vs. Kenta Yamada (Muay Thai)

  • Muangthai PK.Saenchaimuaythaigym vs. Brice Delval (Muay Thai)

  • Liam Harrison vs. Mohammed Bin Mahmoud (Muay Thai)

  • Victor Pinto vs. Adam Noi (Kickboxing)

អត្ថបទ៖ ស៊ីធី

អត្ថបទពេញនិយម