ឃើញភីកអាប់ Tesla ឡូយពេកទ្រាំមិនបាន ច្នៃឡានខ្លួនឯងជិះបង្អួតគេពេញផ្លូវ (វីដេអូ)

  • 2019-12-23 07:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់អគ្គិសនី Tesla Cybertruck បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ ក៏ដូចជាភាពចម្រូងចម្រាស់ជាច្រើន នៅលើបណ្តាញអ៊ីនធឺណិត ដោយសារតែការរចនារូបរាងជ្រុងៗដ៏ចម្លែករបស់វា។

ជាការពិតណាស់ រូបរាងរបស់ Cybertruck មានមនុស្សមួយចំនួនមិនចូលចិត្ត តែក៏មានអ្នកចូលចិត្តវាដែរ។ ជាក់ស្តែង នៅក្នុងប្រទេសរុស្ស៊ី គេបានប្រទះឃើញរថយន្តកែច្នៃមួយគ្រឿង មានរូបរាងដូច Cybertruck ជាមួយនឹងចង្កៀង LED យ៉ាងទាក់ទាញ បើកបរតាមដងផ្លូវទៀតផង។

គួរឲ្យដឹងថា រថយន្ត Tesla Cybertruck ទទួលបានគំនិតឌីហ្សាញពីរថយន្តក្នុងរឿង 007។ នេះបើតាមការបញ្ជាក់ពី CEO ក្រុមហ៊ុន Tesla លោក​​ Elon Musk។

នៅ​លើ Twitter លោក​ Elon បាន​ចែក​រំលែក​រូបភាព​នៃ​រថយន្ត​ Lotus Spirit ដែល​កើត​នៅ​ឆ្នាំ ១៩៧៦ ដោយវាអាច​ប្រែ​កាយ​​ដើម្បី​បើក​លើ​ទឹក​បាន​ ហើយ​បាន​បង្ហាញ​មុខ​ក្នុង​រឿង​ The Spy Who Loved Me៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង