City ធ្លាប់​មាន​កីឡាករ​ចិន​ម្នាក់​ ​មាន​គុណ​សម្បត្តិ​ជួយ​ក្លឹប​ឡើង​មក​លីគ​កំពូល

  • 2019-12-23 07:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sun Jihai កីឡាករ​ជនជាតិ​ចិន​ធ្លាប់​លេង​នៅ​ក្លឹប​ដ៏​ធំ​មួយ​នៅ Premier League គឺ​ Manchester City តាំង​ពី​ដើម​សតវត្ស​ទី​២១​មក​ម្ល៉េះ។​

ខ្សែ​ការពារ​មកពី​​ទ្វីប​អាស៊ី​រូប​នេះ​អាច​ថា​ជា​វីរបុរស​ក្រុម​រហស្សនាម​ "ពណ៌​ផ្ទៃ​មេឃ​" ក៏​ថា​បាន​ព្រោះ​បាន​ចំណាយ​ពេល​៩​រដូវ​កាល​នៅ​អង់គ្លេស​ និង​៦​រដូវ​កាល​ជាមួយ​ City ជួយ​ក្លឹប​ឡើង​មក​ Premier League វិញ​ក្រោយ​ឈ្នះ​ពាន First Division ក្រោម​ការ​ដឹកនាំ​របស់​លោក​ Kevin Keegan ក្នុង​ឆ្នាំ​២០០២។​ ​

Jihai គឺ​ជា​កីឡាករ​ជនជាតិ​ដែល​លេង​ធ្លោ​មួយ​រូប​នៅ​ទ្វីប​អាស៊ី​ បាន​ចាកចេញ​ពី​ City ក្នុង​ឆ្នាំ​២០០៨ បន្ទាប់​ពី​លេង​បាន​១៣០​ប្រកួត​ ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់។​ កាល​ណោះ​រូប​គេ​បាន​ផ្ទេរ​ទៅ Sheffield United មុន​វិល​ទៅ​ស្រុក​កំណើត​ហើយ​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​ ២០១៥៕

ប្រភព៖ Goal   ប្រែសម្រួល៖ សៀនហួរ