ពាន​បាល់ទាត់ពាក់កណ្ដាល​អាជីព​ទាត់​តែ​៤សប្ដាហ៍​ ម្ចាស់ពានលេខ១​ នឹង​បានថវិកា២០​លាន​រៀល​

  • 2019-12-23 08:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ចំនួន​ ៣២​ នឹង​ត្រូវ​ប្រជែង​គ្នា​រយៈពេល​យូរ​បំផុត​ជាង ៤សប្ដាហ៍​ប៉ុណ្ណោះ នឹងក្លាយជា​ម្ចាស់​ពាន​រង្វាន់​ពាក់កណ្ដាល​អាជីព​ Aquarius Cup 2020​ ដែល​មាន​ប្រាក់​រង្វាន់​លេខ១​ រហូត​ដល់​ទៅ​ ២០​លាន​រៀល​ ឯណោះ។​

រូបភាពផ្ដល់ជូន

កញ្ញា​ ឡាវ ​ស្រីដែត​ តំណាង​កូកា​កូឡា​ ដែល​ជា​អ្នក​រៀបចំ​ពាន​រង្វាន់​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​មាន​មោទកភាព​ខ្លាំង​ណាស់​ដែល​បាន​បង្កើត​ឲ្យ​មាន​ពាន​បាល់ទាត់​ Aquarius Cup 2020​ នេះ​ឡើង។​ នេះ​មិនមែន​ត្រឹម​តែ​ជា​ការ​ប្រកួត​បាល់ទាត់​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ការ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​ បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ក្រុម​ និង​ការ​គោរព​ស្រឡាញ់​អ្នក​ចូលចិត្ត​កីឡា​នេះ​ដូច​គ្នា​ផង​ដែរ។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​ Aquarius Cup 2020​ បាន​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​នា​ថ្ងៃ​ម្សិលមិញ​នេះ​នៅ​ឯ​តារាង​បាល់ទាត់​វិទ្យាល័យ​ឥន្ទ្រ​ទេវី។​ ចំពោះ​ក្រុម​ចូលរួម​វិញ​មាន​ ៣២​ ដែលចែក​ជា​៨​ពូល​ផ្សេងៗ​គ្នា ​ហើយ​ត្រូវ​ប្រកួត​រកឃើញ​ក្រុមលេខ ១-២​ ក្នុង​ពូល​បាន​ឡើង​ទៅ​ជុំ​បន្ត​ទៀត។​ ការប្រកួតធ្វើរហូតដល់រកឃើញក្រុមឈ្នះពីលេខ ១-៤ ចំពោះ​ប្រាក់​រង្វាន់​ម្ចាស់​ពាន​លេខ១​ ទទួល​បាន​ប្រាក់​ ២០​លាន​រៀល​ លេខ២​ ទទួល​បាន ​១០​លាន​រៀល​ លេខ៣​ ទទួល​បាន​ ៥លាន​រៀល​ និង​លេខ៤​ ទទួល​បាន​ ៣លានរៀល៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម