Arsenal តែងតាំង​ Arteta ចុះ​គ្រូ​បណ្ដោះអាសន្ន​ Ljungberg ទៅ​ណា​ដែរ?

  • 2019-12-24 11:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្លឹប Arsenal បាន​តែងតាំង​លោក Mikel Arteta ជា​គ្រូ​បង្គោល​ពេញ​សិទ្ធិ​របស់​ក្លឹប ប៉ុន្តែ​អនាគត​របស់​លោក​ Freddie Ljungberg នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។

យ៉ាងណាមិញ បើ​តាម​ការ​លើកឡើង​របស់​លោក Arteta បាន​ឲ្យ​ដឹង​ថា លោក Ljungberg អាច​នឹង​មាន​លទ្ធភាព​ក្នុង​ការ​បន្ត​ជាមួយ​ក្លឹប​កាំភ្លើង​ធំ Arsenal។

លោក​បាន​និយាយ​ថា៖ " ខ្ញុំ​បាន​និយាយ​ជាមួយ Freddie បន្ទាប់​ពី​ប្រកួត​ Everton។ ខ្ញុំ​បាន​និយាយ​ពី​គំនិត​របស់​ខ្ញុំ ពី​មនុស្ស​ក្នុង​ក្រុម​ការងារ​គ្រូ​បង្វឹក​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ដឹង​ពី​អារម្មណ៍​របស់​គាត់។ យើង​និយាយ​គ្នា​ច្រើន ហើយ​ក៏​សម្រេច​ចិត្ត​ថា គាត់​នឹង​បន្ត​ជាមួយ​យើង​ […] '' ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Ljungberg ធ្លាប់​ធ្វើ​ការ​ជា​គ្រូ​បង្វឹក​ឈុត​អាយុ​ក្រោម ២៣ឆ្នាំ របស់ Arsenal មុន​នឹង​ឡើង​ធ្វើ​ជា​គ្រូ​បង្គោល​បណ្ដោះអាសន្ន បន្ទាប់​ពី​លោក Unai Emery ត្រូវ​បាន​បណ្ដេញ​ចេញ៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម