Pixel 4 បាន​ពាន​ស្មាតហ្វូន​អន់​បំផុត​ប្រចាំ​ឆ្នាំ ខណៈ​ម៉ូឌែល​ល្អ​ដាច់​គេ​ធ្លាក់​លើ​ក្រុមហ៊ុន​ចិន

  • 2019-12-25 01:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​បញ្ចប់​ឆ្នាំ ២០១៩ YouTuber ល្បី​ឈ្មោះ​មួយ​រូប​គឺ Marques Brownlee (MKBHD) បាន​ចាត់​ចំណាត់ថ្នាក់​វាយ​តម្លៃ​ស្មាតហ្វូន​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ តាម​ផ្នែក​នីមួយៗ​និង​លទ្ធផល​ជា​រួម។

MKBHD គឺ​ជា​ Channel មួយ​ដែល​បាន Review ​ស្មាតហ្វូន​សេរ៊ី​ខ្ពស់​សឹង​គ្រប់​យីហោ និង​ម៉ូឌែល ដោយ​ជា​រៀងរាល់​ឆ្នាំ​ក៏​តែង​មាន​ការ​វាយ​តម្លៃ​របៀប​នេះ​ផង​ដែរ។ សម្រាប់​ឆ្នាំ ២០១៩ មាន​ដូច​ខាង​ក្រោម៖

ស្មាតហ្វូន​ធំ​បំផុត

Asus ROG Phone II: អេក្រង់​ធំ មាន Refresh Rate ដល់ ១២០Hz និង​ថាមពល​ថ្ម ៦ ០០០mAH។

ស្មាតហ្វូន​តូច​បំផុត

Galaxy S10E: រូបរាង​តូច​ច្រឡឹង ​ប្រើ​កាមេរ៉ា ៣ គ្រាប់ ថាមពល​ថ្ម​កាន់ អម​រន្ធ​ដោត​កាស ៣.៥ ម.ម។

ស្មាតហ្វូន​កាមេរ៉ា​ល្អ​បំផុត

iPhone 11 Pro: ជាមួយ​កាមេរ៉ា​ក្រោយ​ទាំង ៣ គ្រាប់​មាន​ឡេន Wide, Telephoto និង Ultra Wide គណនី MKBHD បាន​ទទួល​ស្គាល់​ថា​វា​ជា​ស្មាតហ្វូន​មាន​កាមេរ៉ា​ល្អ​ដាច់​គេ ជា​ពិសេស​ការ​ថត​នៅ​ពេល​យប់។

ស្មាតហ្វូន​ថ្ម​កាន់​បំផុត

Asus ROG Phone II: ថាមពល​ថ្ម ៦ ០០០mAh គាំទ្រ​ការ​សាក​ថ្ម​ឥត​ខ្សែ ប្រសិន​ប្រើ​ជា​ទូទៅ​អាច​កាន់​ដល់​រយៈពេល ២ ​ថ្ងៃ។

ស្មាតហ្វូន​មាន​ការ​រចនា​ល្អបំផុត

Samsung Galaxy Fold: ជា​ស្មាតហ្វូន​ប្រើប្រាស់​រចនាបថ​អេក្រង់​បត់​ដំបូង​នៅ​ឆ្នាំ​នេះ។

ស្មាតហ្វូន​ប្រើ​កញ្ចប់​ថវិកា​ល្អ​បំផុត

Redmi K20 Pro: តម្លៃ​ចាប់​ផ្តើម​ពី ២៩៩ ដុល្លារ​ឡើង​ទៅ ប៉ុន្តែ​សម្រាប់​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​គឺ​មិន​ណយ ដោយ​មាន​ទាំង​កាមេរ៉ា​ក្រោយ ៣ គ្រាប់ អម​កាមេរ៉ា​មុខ​ផុស និង​ថាមពល​ថ្ម​កាន់​បាន​យូរ។

ស្មាតហ្វូន​អន់​បំផុត

Google Pixel 4: ​វាយ​តម្លៃ​ទាំង​មិន​ស្ទាក់ស្ទើរ ​ព្រោះ​ម៉ូឌែល​នេះ​ថ្លៃ​ដល់ ៩០០ ដុល្លារ តែ​គ្មាន​មុខងារ​ពិសេស​អ្វី​ច្រើន​ទាល់​តែ​សោះ ហើយ​សូម្បី​ថត​វីដេអូ 4K ដោយ​ប្រើ​ឡេន Ultra Wide ក៏​មិន​បាន​ថែម​ទៀត។

ស្មាតហ្វូន​មានការវិវត្ត្តល្អ​បំផុត

Asus ROG Phone II: ជា​ការ​បន្ទាន់​សម័យ​ពី​ជំនាន់​ចាស់​មក​កាន់​ជំនាន់​ថ្មី គឺ​មាន​ការ​ផ្លាស់ប្តូរ​ល្អ​បំផុត។

ស្មាតហ្វូន​ល្អ​បំផុត​ប្រចាំ​ឆ្នាំ (MVP)

OnePlus 7 Pro: ការ​ដែល​រើស​យកOnePlus 7 Pro ព្រោះ​ជា​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ធូរ គួប​ផ្សំ​នឹង​រូបរាង​ក៏​ដូច​ជា​លក្ខណៈ​សម្បត្តិ​លើស​ពី​ការ​រំពឹង​ទុក។ តម្លៃ ៤៩៩ ដុល្លារ​អាច​កាន់​ស្មាតហ្វូន​ប្រើ​ឈីប SD855 ​អម​កញ្ចប់​ AMOLED មាន RAM 6GB-128GB ROM ​ខណៈ​ផ្ទៃ​អេក្រង់​ក៏​ពេញ​ឥត​ស្នាម​ឆក​ថែម​ទៀត៕

ទស្សនាវីដេអូខាងក្រោម៖

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា