realme X2 Pro ស្មាតហ្វូន​ស៊េរី​ថ្មីប្រើ RAM12GB តម្លៃ​តែ​ជាង ៦០០ដុល្លារ

  • 2019-12-25 02:40:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Realme ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៤ ធ្នូ នៅ​ក្នុង​កម្មវិធី Media Testing និង​ចេញ​លក់​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី ២៥ ធ្នូ នេះ។

ទូរសព្ទ​ជំនាន់​ថ្មី​របស់​ក្រុម​ហ៊ុន Realme ​គឺ Realme X2 Pro ដែល​ប្រើអេក្រង់​ប្រភេទ Super AMOLED ទំហំ ៦,៥ អ៊ីញ ដែល​មាន​ល្បឿន Refresh Rate 90Hz និង​បង្ហាញរូបភាពកម្រិត 1080p+ ជាមួយមុខងារ HDR10+ និង DCI-P3 ។

Realme X2 Pro មាន​បង្កប់សេនស័រស្កេនម្រាមដៃក្រោមអេក្រង់​មក​ជា​មួយ​ ដែល​អាច​ដោះ​សោរ​បាន​លឿន ដោយ​ប្រើពេលត្រឹមតែ ០,២៣ វិនាទី។ វា​ត្រូវ​បាន​បំពាក់​មក​ជា​មួយ​បន្ទះឈីប Snapdragon 855+ មាន​ GPU ដំណើរការលឿនជាងមុន ១៥% ជាមួយមុខងារ HyperBoost 2.0 ជួយឱ្យ Frame Rates ដំណើរការថេរខណៈ Touch Boost 2.0 ជួយឱ្យការចុច Touch កាន់​តែ​ដើរ​ស្រួល ៣៥% ។

ងាក​មក​មើល​កាមេរ៉ា​របស់ Realme X2 Pro មាន​ចំនួន ៤ គ្រាប់នៅខាងក្រោយគឺ មួយ​​ជា​កាមេរ៉ាមេ​មាន​ទំហំ 64MP មានមុខងារ Nightscape 2.0 សម្រាប់ការថតពេលយប់​ដែល​អាច​បង្ហាញ​រូប​ភាព​បាន​ល្អ ,ពីរ​ប្រភេទTelephoto ទំហំ 13MP អាចថតវីដេអូដល់កម្រិត 4K ជាមួយមុខងារទប់លំនឹង EIS ,បី​ប្រភេទ Wide-angle ទំហំ 8MP អាចថតបាន ១១៥ ដឺក្រេ ហើយ​ថត​វីដេអូ Slow-motion ដល់កម្រិត 720p 960fps និង ទីបួន​ប្រភេទ Depth Sensor ទំហំ 2MP។

ដោយឡែក កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 16MP មានមុខងារ Nightscape និង EIS សម្រាប់​ទប់​លំនឹង​ពេល​ថត​វីដេអូ​ផងដែរ ។ Realme X2 Pro មាន​ទំហំ​ថ្ម 4,000mAh ល្បឿន​សាកថ្ម​លឿន Super​VOOC Fast Charging កម្លាំង 50W ទៀតផង ដោយ​ប្រើ​ពេល​ក្រោម​ ៣០ នាទី​ប៉ុណ្ណោះ​ដើម្បី​សាក​បាន​ ៨០% ។

Realme X2 Pro ដែល​ដាក់​លក់​ថ្ងៃទី ២៥ ធ្នូ នេះ​ជាមួយ​តម្លៃ ៦៥៩ ដុល្លារ សម្រាប់​ទំហំ RAM 12GB និង​អង្គ​ផ្ទុក​ទិន្នន័យ 256GB មាន ២​ពណ៌​សម្រាប់​ជ្រើសរើស គឺស និង ខៀវ និង​មាន​ការ​ធានា​រយៈពេល​មួយ​ឆ្នាំ​ពី​ក្រុមហ៊ុន Smart ផង​ដែរ៕

អត្ថបទពេញនិយម