ការប្រកួតជើងឯកថ្នាក់ជាតិកីឡាកាយសម្ព័ន្ធ មានយុវជនប្រកួតច្រើនព្រោះហេតុផលនេះ...
- 2019-12-25 05:05:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតជើងឯកថ្នាក់ជាតិកីឡាកាយសម្ព័ន្ធ មានយុវជនប្រកួតច្រើនព្រោះហេតុផលនេះ...
ចន្លោះមិនឃើញ
ការប្រកួតជើងឯកថ្នាក់ជាតិ ២០១៩ និងពានរង្វាន់ ថោង ខុន លើកទី៣ ដែលទើបបញ្ចប់ម្សិលមិញនេះ គឺឃើញមានបេក្ខភាពយុវជន យុវតីជាច្រើនចូលរួម ខណៈអគ្គលេខាធិការបញ្ជាក់ថា នេះជាយុទ្ធសាស្ត្រវែងឆ្ងាយរបស់សហព័ន្ធ។
លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធបានឲ្យដឹងថា មូលហេតុដែលការប្រកួតលើកនេះក៏ដូចជាលើកមុនៗមានក្មេងៗចូលរួមច្រើន នេះគឺជាយុទ្ធសាស្ត្ររបស់ប្រធានសហព័ន្ធ ឯកឧត្ដម ថោង ខុន និងថ្នាក់ដឹកនាំផ្សេងទៀត ដោយផ្អែកទៅលើឆ្នាំ ២០២៣ និងការប្រកួតប្រជែងកម្មវិធីបន្តបន្ទាប់ពីនោះទៀត។
ដូច្នេះហើយបានជាមានក្មេងៗអាយុក្រោម ១៤-១៥ឆ្នាំ មានច្រើននាក់ចូលរួមការប្រកួតនេះ ព្រោះថាបើទោះជាចប់ការប្រកួតស៊ីហ្គេម ២០២៣ រួចក៏ដោយ ប៉ុន្តែមានការប្រកួតបន្តបន្ទាប់ផ្សេងៗទៀត ទាំងនេះហើយសហព័ន្ធមាននិរន្តរភាពកីឡាករ កីឡាការិនីរហូតផងដែរ។
ចំពោះការហ្វឹកហាត់វិញក្រុមកីឡាករ កីឡាការិនីក្មេងៗទាំងនោះគឺពេញចិត្ត និងការហ្វឹកហាត់តែម្ដង ព្រោះយល់ថាជាការហ្វឹកហាត់ត្រៀមឆ្ពោះទៅឆ្នាំ ២០២៣ និងសម្រាប់គោលដៅប្រកួតកម្មវិធីជាច្រើនទៀត។ ចំណុចទាំងអស់ខាងលើនេះហើយ ដែលជាផែនការវែងឆ្ងាយរបស់ថ្នាក់ដឹកនាំកីឡាកាយសម្ព័ន្ធកម្ពុជា។
រំលឹកដែរថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជារៀបចំការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ថោង ខុន លើកទី៣ នេះចាប់តាំងពីថ្ងៃទី១៩ ដល់ ២៤ ខែធ្នូ ២០១៩ នៅពហុកីឡដ្ឋានជាតិ។ ក្នុងនោះមានក្លឹបរាជធានី ខេត្តចំនួន៤ និងសរុបអត្តពលិក ៦៤នាក់៕