កែវ​ រំចង់​ នឹង​ហោះ​ទៅ​ជប៉ុន​យប់​ម៉ោង​៧​ថ្ងៃ​នេះ​

  • 2019-12-26 02:50:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ កែវ​ រំចង់​ នឹង​ហោះ​ទៅ​ជប៉ុន​នៅ​ថ្ងៃ​នេះ​ហើយ​វេលា​ម៉ោង​៧​យប់​នេះ​ ដើម្បី​ចូលរួម​ការ​ប្រកួត​នៅ​ទី​នោះ​នា​ចុង​ខែ​ធ្នូ​ ២០១៩។​

រំចង់​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ធ្វើ​ដំណើរ​ឡើង​ពី​បាត់ដំបង​យប់មិញ​ និង​មក​ដល់​ភ្នំពេញ​ភ្លឺ​ហើយ​រង់ចាំ​ឡើង​យន្តហោះ​ម៉ោង​៧​យប់​នេះ​តែ​ម្ដង។​ អ្នក​ប្រដាល់​រូប​នេះ​បន្ត​ទៀត​ថា​ ការ​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ​ជប៉ុន​ Yamagiwa Kazuki​ លើក​នេះ​សង្ឃឹម​ ៧០%​ ខណៈ​ការ​ប្រកួត​នេះ​គឺ​ប្រកួត​លក្ខណៈ​ Kick Boxing​ នោះ​ទេ​មិនមែន​គុន​ខ្មែរឡើយ។​ តែ​យ៉ាង​ណា​កីឡាករ​មក​ពី​បាត់ដំបង​រូប​នេះ​បញ្ជាក់ថា​ក៏​ជំនាញ​ផ្នែក​នេះ​ដែរ។​

កីឡាករ កែវ រំចង់

កែវ​ រំចង់​ អរគុណ​បំផុត​ចំពោះ​អ្នក​គាំទ្រ​ អ្នក​ដែល​តែងតែ​ស្រឡាញ់​ខ្លួន​តាំង​ពី​មិន​ទាន់​ល្បី​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ហើយ​ខ្លួន​នឹង​ខំប្រឹង​ប្រែង​ប្រកួត​បន្ត​ទៀត​ជា​ពិសេស​សម្រាប់​ការ​ប្រកួត​នៅ​ឯ​ប្រទេស​ជប៉ុន​ថ្ងៃ​ទី២៩​ ខែ​ធ្នូ​ ២០១៩​ ទី​ក្រុង​តូក្យូ​នេះ៕​

កីឡាករ កែវ រំចង់

អត្ថបទ៖ នួន ស៊ីណា​