១០​ឆ្នាំ​ចុង​ក្រោយ​ Chelsea ឈរ​លេខ១​ជា​ក្លឹប​ឈ្នះ​ពាន​ច្រើន​ជាង​គេ

  • 2019-12-26 06:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ឈ្នះ​ពាន​ធំ​៣​ ខណៈ​ Manchester City បាន​ឈ្នះ​ពាន​៤​កាល​ពី​រដូវ​កាល​មុន​ប៉ុន្តែ​បើ​និយាយ​ពី​១០​ឆ្នាំ​ចុង​ក្រោយ​គឺ Chelsea ទៅ​វិញ​ទេ​ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ។​

ស្ថិតិ​បាន​បង្ហាញ​ថា​ក្រុម​រហស្សនាម​ថា​ តោ​ខៀវ​ បាន​ឈ្នះ​១១​ពាន​ធំ​​ក្នុង​មួយ​ទសវត្ស​ចុង​ក្រោយ​ ហើយ​ City ឈ្នះ​១០​ពាន។​ Manchester United ឯណោះ​វិញ​មិន​អន់​ប៉ុន្មាន​ដែរ​ដោយ​ឈ្នះ​៦​ពាន,​ Arsenal ឈ្នះ​៣​ពាន,​ Liverpool ឈ្នះ​៣​ពាន​ ហើយ​ Leicester វិញ​ឈ្នះ​១​ពាន។​

នៅ​រដូវ​កាល​នេះ​ Chelsea បាន​របូត​ League Cup បាត់​ទៅ​ហើយ ខណៈ Premier League ហាក់​ចាញ់​ប្រៀប​ Liverpool ឆ្ងាយ​មែន​ទែន​ ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​ឈ្នះ​ពាន​ចុង​ក្រោយ​របស់​ពួកគេ​នៅ​លើ FA Cup និង​ Champions League៕ ​

ប្រភព៖ Premier League   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម