រជ្ជកាល​ Arteta នៅ​ Arsenal ចាប់​ផ្ដើម​ជាមួយ​លទ្ធផល​ស្មើ​គ្នា​

  • 2019-12-27 03:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mikel Arteta ជឿជាក់​ថា​ក្រុម​ Arsenal លេង​បាន​ល្អ​ជាង​អ្វី​ដែល​ខ្លួន​បាន​រំពឹង​ទុក​ បើ​ទោះ​ជា​លទ្ធផល​យប់​មិញ​ត្រឹម​ស្មើ​គ្នា​ ១-១​ ជាមួយ​ Bournemouth ក៏​ដោយ។​

Arteta

នៅ​ថ្ងៃ​ដឹកនាំ​ដំបូង​របស់​ Arteta ក្រុម​រហស្សនាម​​កាំភ្លើង​ធំ​ ត្រូវ​ម្ចាស់​ផ្ទះ​នាំ​មុខ​​នៅ​នាទី​៣៥​ ស៊ុត​បញ្ចូល​ទី​ដោយ​ Gosling ប៉ុន្តែ​ Aubameyang តាម​ស្មើ​បាន​វិញ​នៅ​នាទី​៦៣។​ Arsenal ស៊ុត​១៧​ជើង​ក្នុង​ការ​ប្រកួត​នោះ​ច្រើន​ជាង​ការ​ស៊ុត​សរុប​២​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​ទៅ​ទៀត។​

"ខ្ញុំ​មិន​សូវ​រីករាយ​ដោយ​សារ​ពួកយើង​មិន​បាន​ឈ្នះ​ការ​ប្រកួត​ ប៉ុន្តែ​ខ្ញុំ​រីករាយ​ចំពោះ​ស្ថិតិ​ និង​ទម្រង់​លេង​របស់​ក្រុម។​ អត្តចរិត​កីឡាករ, ការ​ប្ដេជ្ញា និង​ភាព​ស្រេកឃ្លាន​ជ័យ​ជម្នះ​របស់​ពួកគេ​គឺ​លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​រំពឹង​ទុក"។​ Arteta និយាយ​ដូច្នេះ៕

ប្រភព៖ BBC   ប្រែសម្រួល៖ រ័ត្ន