Apple Watch ​ដាក់​លក់​ហូរហែ​នៅ​វៀតណាម ធូរ​ថ្លៃ​តែ​ជាង ១០០ ដុល្លារ

  • 2019-12-27 06:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកា​ឆ្លាតវៃ​របស់​ក្រុមហ៊ុន Apple ​ត្រូវ​បាន​គេ​ស្គាល់​ជា​ម៉ាក​ដ៏​ពេញ​និយម​មួយ​សម្រាប់​ស្រទាប់​យុវវ័យ។ ក្រឡេក​ទៅ​មើល​ទីផ្សារ​ប្រទេស​វៀតណាម​ប្រភេទ​ជំនាន់​ទី ១ នៃ Apple Watch ក៏​ហាក់​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្ពស់ ដោយ​សារ​តែ​កត្តា​តម្លៃ​របស់​វា។

តាម​ប្រភព​ពី​ហាង​មួយ​នៅ​ទីក្រុង​ហាណូយ ​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​នាំ​ចូល​នាឡិកា Apple Watch Series 1 ​ជា​ច្រើន​គ្រឿង ​ប៉ុន្តែ​ត្រឹម​តែ​ប្រភេទ​ក្បាល​ម៉ាស៊ីន ដោយ​ទំហំ ៣៨ ម.ម តម្លៃ ២.៩ លាន​ដុង​ឬ​ប្រហែល ១២៥ ដុល្លារ និង ៤២ ម.ម តម្លៃ ៣.១ លាន​ដុង​ឬ​ប្រហែល ១៣៥ ដុល្លារ។

តម្លៃ​នេះ​មិន​រាប់​បញ្ចូល​ខ្សែ និង​ឧបករណ៍​សាក​អ្វី​នោះ​ឡើយ ពោល​បើ​ចង់​ទិញ​បន្ថែម​គ្រប់​ឈុត​អ្នក​ត្រូវ​ចាយ​លុយ​ចន្លោះ​ពី ១០ ទៅ ២០ ដុល្លារ​ផ្សេង​ទៀត។

តាម​រយៈ​ការ​លើក​ឡើង​របស់​អ្នក​លក់​មួយ​រូប​ឈ្មោះ Quang Trung បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​វា​មិន​ជា​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​អ្វី​នោះ​ទេ ជាមួយ​ប្រភេទ​ម៉ូឌែល​ធុន​ខ្ពស់ ព្រោះ​វា​ជា​សេរ៊ី​យូរ​ណាស់​មក​ហើយ ដែល​កម្រាស់​ម៉ាស៊ីន​ក៏​ក្រាស់​ខ្លាំង​និង​មិន​អាច​គាំទ្រ​ដំណើរការ eSIM ដូច​ Series 3 អ្វី​ថែម​ទៀត។

ប៉ុន្តែ​ចំពោះ​តម្លៃ​ជាង ១០០ ដុល្លារ​ប៉ុណ្ណេះ គឺ​វា​អាច​តតាំង​នឹង​ម៉ូឌែល​ដទៃ​ដូច​ជា Samsung Gear Fit2 Pro, Honor Watch Magic ឬ Watch GT ​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​មួយ​តឹក​បាន៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា