Messi ទម្លាយ​ពី​អាថ៌កំបាំង​ក្នុង​ការ​ស៊ុត​ Free Kick

  • 2019-12-27 11:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi បាន​បង្ហាញ​អាថ៌កំបាំង​ទាក់ទង​នឹង​ការ​ទាត់​ Free Kick របស់​គេ​ទៅ​កាន់​សារព័ត៌មាន​ Marca នា​ពេល​ថ្មីៗ​នេះ។

Messi បាន​លើក​ឡើង​ថា​ ៖ " ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខ្ញុំ​បាន​មើល​និង​អង្កេត​ពី​ចលនា​របស់​អ្នក​ចាំ​ទី​ មុន​ពេល​ ដែល​ខ្ញុំ​ស៊ុត​​បាល់​ មើល​ពី​ជំហាន​អ្នកចាំ​ទី​ ហើយ​និង​របៀប​ជញ្ជាំង​ខ្សែ​ការពារ​ត្រូវ​បាន​រៀប​​ចំ​ " ។

Messia បាន​បន្ត​ទៀត​ថា​ ៖ " ឥឡូវ​នេះ​ខ្ញុំ​នូវ​តែ​រៀន​មើល​​ពី​ការ​សង្កេត​នេះ​ដដែល​ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្ទាត់​ពី​របៀប​នៃ​ការ​ស៊ុត​ Free Kick ក្នុង​ពេល​វឹក​ហាត់​ " ។

ក្នុង​អាជីព​ជា​ខ្សែ​ប្រយុទ្ធ​ Messi បាន​ស៊ុត​ Free Kick បញ្ចូល​ទី​ចំនួន​ជាង ៥០លើកហើយ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម