ដៃ​គូ​ប្រយុទ្ធ​ត្រីភាគី MSN បាន​ជុំ​គ្នា ក្នុង​ពិធី​មង្គលការរបស់ Suarez

  • 2019-12-27 13:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ដៃ​គូ​ខ្សែ​ប្រយុទ្ធ​ត្រីភាគី​ប្រចាំ​ក្លឹប Barcelona ខ្សែ​ប្រយុទ្ធ​ Lionel Messi ខ្សែ​ប្រយុទ្ធ Luis Suarez និង Neymar បាន​ជួប​ជុំ​គ្នា​ក្នុង​ពេល​ថ្មី​ៗ​នេះ នា​ប្រទេស​អ៊ុយរុយហ្គាយ។

Neymar បាន​បង្ហោះ​រូប អតីត​ដៃ​គូ​ខ្សែ​​ប្រយុទ្ធ​របស់​ខ្លួន​នៅ​ក្នុង​ Story នៃ​បណ្ដាញ​ Instagram ដែល​បង្ហាញ​ពី​ភាព​រីករាយ​ក្នុង​ការ​ជួបជុំ​គ្នា​ឡើង​វិញ។

នា​ឱកាស​ពិធី​មង្គល​ការ​ឡើងវិញ ដើម្បី​រំលឹក​ខួប​ចំណង​ស្នេហ៍​ ១០ឆ្នាំ​របស់​ខ្សែ​ប្រយុទ្ធ​ Suarez និង​ភរិយា Sofia Balbia មាន​តារា​ៗ​បាល់ទាត់​ជា​ច្រើន​បាន​ចូលរួម​ ដោយ​រួម​មាន​ទាំង​ក្រុម​ជម្រើស​ប្រេស៊ីល អាហ្សង់ទីន អ៊ុយរុយហ្គាយ ព្រមទាំង​កីឡាករ​មក​ពី​ក្លឹប Barcelona ផង​ដែរ។

ដៃ​គូ​ប្រយុទ្ធ​ត្រីភាគី MSN ធ្លាប់​រក​គ្រាប់​បាល់​បាន​សរុប ១៣១គ្រាប់ ក្នុង​គ្រប់​កម្មវិធី​របស់ Barcelona ដោយ​ជួយ​ឲ្យ​ក្លឹប​នេះ​ឈ្នះ​ពាន​លីគ​កំពូល រហូត​ដល់ FIFA Club World Cup៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម