ជំនួប​ក្ដៅ​គគុក Arsenal ប៉ះ Chelsea កាត​លឿង​មាន​ដល់​៩

  • 2019-12-30 02:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​ប្រកួត​ចាញ់​ក្នុង​ផ្ទះ​ខ្លួន​ឯង​ដោយ​សារ​ស្នាដៃ​ Chelsea លទ្ធផល ២-១ កាល​ពី​យប់​មិញ ខណៈ​ដែល​ការ​ប្រកួត​នេះ​​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​មាន​កាត​លឿង​ដល់​ទៅ​៩។

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ជា​អ្នក​រក​គ្រាប់​​ដំបូង​ឲ្យ Arsenal តាំ​ពី​នាទីទី​១៣។ ប៉ុន្តែ​ចុងម៉ោង​នៃ​ការ​ប្រកួត​ទៅ​ហើយ​កាំភ្លើង​ធំ​​បាន​ធ្វើ​ឲ្យ​ភ្លាត់​ឱកាស​ត្រឹម​៤​នាទី​ឲ្យ Chelsea រក​បាន​សង​២​គ្រាប់​វិញ។ ចប់​ការ​ប្រកួត​តោ​ខៀវ​ឈ្នះ ២-១។

ការ​ប្រកួត​នេះ​ពិត​ជា​ក្ដៅ ព្រោះ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​រហូត​ខាង​​ម្ចាស់​ផ្ទះ​ទទួល​បាន​កាត​លឿង​​៥ ឯ​ភ្ញៀវ​បាន​៤។ បរាជ័យ​នេះ​ធ្វើ​ឲ្យ Arsenal ដែល​កំពុង​ដឹក​នាំ​ដោយ​ Mikel Arteta ធ្លាក់​ទៅ​លេខ​១២ ស្របពេល Chelsea នៅ​លេខ​៤​ដដែល៕

អត្ថបទ៖ ហេង សុធារិទ្ធិ