អស់​សង្ស័យ Benzema ពង្រីក​កុងត្រា​ថ្មី​ជាមួយ Real Madrid

  • 2019-12-31 02:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Karim Benzema បាន​ពង្រីក​កុងត្រា​ថ្មី​​ជាមួយ​ Real Madrid បន្ថែម​​១​ឆ្នាំ​ទៀត ពោល​គេ​ត្រូវ​បន្ត​លេង​នៅ​កីឡដ្ឋាន Santiago Bernabeu រហូត​ដល់​ឆ្នាំ​២០២២។

កីឡាករ​សញ្ជាតិ​បារាំង​​បាន​ចំណាយ​ពេល​មួយ​ទសវត្សរ៍​ជាមួយ Real Madrid ដោយ​បាន​បង្ហាញ​ខ្លួន​ជិត​៥០០​ប្រកួត​និង​រក​បាន​២៣៨​គ្រាប់។ នៅ​រដូវ​កាល​ថ្មី​ៗ​កន្លង​ទៅ គេ​ធ្លាប់​មាន​ទំនាក់ទំនង​​ផ្លាស់​ចេញ​ពី​ក្លឹប ក្នុង​នោះ Arsenal មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ជាងគេ។

យ៉ាណាមិញ បន្ទាប់​ចុះ​កុងត្រា​ថ្មី Benzema នឹង​បន្ត​នៅ​ Madrid ២​រដូវ​កាល​ទៀត។ សម្រាប់​រដូវ​កាល​នេះ អតីត​កីឡាករ​របស់ Lyon ខាង​លើ​រក​បាន​១៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៣​ប្រកួត។ ការ​សម្រេច​ចិត្ត​ពង្រីក​កុងត្រា​តែ​មួយ​ឆ្នាំ​នេះ​ដោយ​សារ​តែ Benzema ចង់​ដើរ​មួយ​ជំហាន​គិត​មួយ​ជំហាន ព្រោះ​វ័យ​របស់​គេ​កាន់​តែ​ច្រើន​ទៅ​ហើយ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ