ខេត្តសៀមរាប​ត្រៀម​បាញ់កាំជ្រួចច្រើនគ្រាប់ ដើម្បី​អបអរ​ពិធី​ឆ្លងឆ្នាំសាកល​២០២០

  • 2019-12-31 04:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តសៀមរាប​ ត្រៀម​​បាញ់កាំជ្រួច​ ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ឆ្លងឆ្នាំ​សាកល ២០១៩-២០២០ នារាត្រី​នេះ។

តាមសេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​ ចុះថ្ងៃទី៣០ ខែធ្នូ ២០១៩ ដែលមានចុះហត្ថលេខាដោយ​ ឯកឧត្តម​ ទៀ សីហា អភិបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្តសៀមរាប​ សូមជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ និង​សាធារណៈជន​ មេត្តាជ្រាបថា រដ្ឋបាលខេត្តសៀមរាប​នឹង​រៀប​ចំ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សាកល ឆ្នាំ២០២០ ដែល​នឹង​ប្រព្រឹត្តិទៅ​នៅថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅទីតាំងបរិវេណ​សួន​ច្បារ​ព្រះរាជដំណាក់​សៀមរាប ក្រុង​សៀមរាប​ ខេត្តសៀមរាប។ នៅក្នុង​ពិធី​នេះ​នឹង​មាន​ការ​បាញ់កាំជ្រួច​ នៅវេលាម៉ោង ២៤:០០នាទី ឈាន​ចូលថ្ងៃទី​០១ ខែមករា ឆ្នាំ២០២០ ព្រមទាំង​មាន​សណ្ឋាគារមួយចំនួន​ ក៏នឹងបាញ់​កាំជ្រួចដើម្បី​អបអរសាទរ​ ក្នុង​កម្មវិធីខាងលើ​ដែរ

ខ្លឹមសារ និងរូបភាព ផេកមន្ទីរទេសចរណ៍ខេត្តសៀមរាប

អត្ថបទ៖ ប៊ិន ប៊ុណ្ណា