អ្នក​គាំទ្រ​ Arsenal ពីរ​នាក់ សុំ​ថ្នាក់​ដឹកនាំ​ត្រង់ៗ ឲ្យ​ទិញ​ខ្សែ​ការពារ​វ័យ​ក្មេង​មួយ​រូប

  • 2020-01-02 12:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ Arsenal ចំនួន​ ២នាក់ បាន​ស្នើ​សុំ​នាយក​ចាត់ការ​ផ្នែក​ទីផ្សារ​កីឡាករ​របស់​ក្លឹប Arsenal លោក  Raul Sanllehi ពី​ការ​ផ្ទេរ​ចូល​នូវ​ខ្សែ​ការពារ RB Leipzig កីឡាករ Dayot Upamecano។

នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ Twitter បាន​ឲ្យ​ដឹង​ថា អ្នក​គាំទ្រ​ទាំង​នោះ បាន​លើក​រូប​របស់​ Dayot ដែល​មាន​នៅ​ក្នុង​ទូរស័ព្ទ​ទៅ​បង្ហាញ​លោក Sanllehi ដោយ​ផ្ទាល់​តែ​ម្ដង​ក្នុង​អំឡុង​ប្រកួត​ប៉ះ​ក្លឹប Manchester United។ ថ្នាក់ដឹកនាំ​ Arsenal រូប​នោះ​ក៏​ញញឹម​ និង​ងក់​ក្បាល​ដាក់​ទៅ​វិញ ដោយ​ប្រាប់​ចម្លើយ​ថា៖ " ហ្នឹង​ហើយៗ (Yeah! Yeah!) ''។

ខ្សែ​ការពារ​វ័យ​ ២០ឆ្នាំ​នេះ ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា ស្ថិត​ក្រោម​ក្រសែភ្នែក​របស់ Arsenal តាំង​ពី​ទីផ្សារ​រដូវ​ក្ដៅ​ឆ្នាំ​មុន ដោយ​មាន​ថ្លៃ​ផ្ដាច់​កុងត្រា​ជាង ១០០លាន​ដុល្លារ​ឯណោះ៕

ខាង​ក្រោម​នេះ​ ជា​វីដេអូ​៖

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម