Zlatan ជិះយន្តហោះឯកជនមកពិនិត្យសុខភាពនៅ AC Milan អម ដោយការស្វាគមន៍យ៉ាងកក់ក្ដៅ
- 2020-01-02 12:44:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan ជិះយន្តហោះឯកជនមកពិនិត្យសុខភាពនៅ AC Milan អម ដោយការស្វាគមន៍យ៉ាងកក់ក្ដៅ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic បានធ្វើដំណើរមកកាន់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើការត្រួតពិនិត្យសុខភាពនៅក្លឹប AC Milan។
កីឡាកររូបនេះបានព្រមព្រៀងជាមួយក្លឹបអ៊ីតាលីក្នុងកុងត្រារយៈពេល ៦ខែ បន្ទាប់ពីទិញក្លឹបមួយនៅលីគកំពូលស៊ុយអែត។
ក្រោយពីចុះចតយន្តហោះនៅដីអ៊ីតាលី Zlatan និយាយភ្លាមៗថា គេសប្បាយចិត្តណាស់ ដែលត្រលប់មកផ្ទះវិញ។
សូមរម្លឹកផងដែរថា Zlatan ធ្លាប់ប្រកបអាជីពនៅ AC Milan អំឡុងឆ្នាំ២០១០-២០១២ ដោយរកបាន ៥៦គ្រាប់ ក្នុង ៨៥ប្រកួត៕
ខាងក្រោមនេះ ជាវីដេអូដែលយន្តហោះ Zlatan ចុះចត៖
IZ landed @Ibra_official! #IZBACK pic.twitter.com/OiSl9whReP
— AC Milan (@acmilan) January 2, 2020