Super Junior, GG, EXO, Red Velvet និង​តារាSM ​ផ្សេងទៀតនឹងបង្ហាញអ្វីថ្មីឆ្នាំនេះ?

  • 2020-01-03 02:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​យូរ​ឡើយ​ ថ្មីៗ​នេះ​ផលិតកម្ម​ SM ក៏​បាន​បង្ហាញ​ពី​គម្រោង​សម្រាប់​ឆ្នាំ​ថ្មី​ជា​ច្រើន​ ជា​ស្នាដៃ​ពិសេស​ទៀត​ហើយ​ពី​តារា​របស់​ខ្លួន។

នៅ​ក្នុង​ឆ្នាំ ២០២០​ ក្រុម​ចម្រៀង​ Red Velvet នឹង​ផ្ដោត​លើ​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​ជោគជ័យ​ធំ​សម្រាប់​បទ​ចម្រៀង​ថ្មី​ចេញ​កាល​ពី​ចុង​ឆ្នាំ ២០១៩​ "Psycho”។ ក្រុម​បុរស​ NCT ឯណោះ​វិញ​ក៏​នឹង​វិល​មក​វិញ បង្ហាញ​ទាំង​បទ​ថ្មី​ក្នុង​ និង​ក្រៅ​ប្រទេស ដោយ​ក្នុង​នោះ​អាច​នឹង​មាន​ការ​រៀប​ទម្រង់​ថ្មី​របស់​ក្រុម​តូច NCT Dream។

Red Velvet
NCT Dream

ងាក​ទៅ​សមាជិក​ SHINee ២នាក់​គឺ Onew និង​ Minho ដែល​នឹង​ត្រៀម​ខ្លួន​បញ្ចប់​កាតព្វកិច្ច​ក្នុង​ជួរ​ទាហាន​ក្នុង​ពេល​ឆាប់ៗ​នេះ​វិញ​ ក៏​រំពឹង​ថា​នឹង​ចេញ​បទ​ទោល​រៀងៗ​ខ្លួន​ដូច​ Taemin ដែរ។ ចំណែក​ Super Junior នឹង​ចេញ​សា្នដៃ​ថ្មី​ដូចគ្នា​នៅ​ខែមករា​នេះ​ ជាមួយ​អាល់ប៊ុម Repackaged នៃ​អាល់ប៊ុម​តូច​ទី ៩ "Time_Slip”។

Super Junior

សម្រាប់​អ្នក​គាំទ្រ​ EXO វិញ​ក៏​មិន​ខក​ចិត្ត​ដែរ ព្រោះ​ថា​ឆ្នាំ​នេះ​ ក្រុម​ក៏​មាន​គម្រោង​ចេញ​បេសសកម្ម​ប្រគំតន្ត្រី​ទៀត​ដែរ ស្របពេល​ Girls' Generation នឹង​ផ្ដោត​បន្ត​លើ​ការងារ​ទោល​រៀងៗខ្លួន។

EXO
Taeyeon

ផលិតកម្ម​ដដែល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រុម​នារីថ្មី​មួយ​ទៀត​ ក៏​អាច​នឹង​បង្ហាញ​មុខ​ក្នុង​ឆ្នាំ​នេះ​ដែរ ហើយ​ក្រុម​ថ្មី​នេះ​នឹង​ក្លាយ​ជា​ក្រុម​នារី​ដំបូង​ហើយ​ក្នុង​រយៈពេល​ ៦​ឆ្នាំ បន្ទាប់​ពី Red Velvet បង្ហាញ​មុខ​មក៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី