៤ វត្ថុ​តំណមដាច់​ខាត​មិន​ឲ្យ​ដាក់​នៅ​ក្បាល​ដំណេក បើ​មិន​ចង់​ឲ្យ​យក​គ្រោះ​ដាក់​ខ្លួន

  • 2020-01-03 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ថុ​មួយ​ចំនួន​គឺ​ជា​របស់​តំណាង​ឲ្យ​របស់​មិន​ស្អាត​ស្អំ បើ​យក​មក​ដាក់​ក្បែរ​ក្បាល​ដំណេក​ប្រៀប​ដូច​យក​​ភាព​ចង្រៃ​មក​ដាក់​ខ្លួន។ ខាង​ក្រោម​នេះ​គឺ​ជា​របស់​ទាំង​៥​ដែល​ត្រូវ​នៅ​ឆ្ងាយ​ពី​ក្បាល​ដំណេក។

១. រូប​តាំង​អ្ន​ក​ទទួល​មរណភាព​ហើយ

តាម​ក្បួន​ហុងស៊ុយ រូប​តាំង​មនុស្ស​ដែល​ស្លាប់​ហើយ មាន​ផ្ទុក​ឥទ្ធិពល​ឋាន​ក្រោម​ច្រើន​លើសលប់។ នៅ​ពេល​ដាក់​ក្បែរ​ក្បាល​ដំណេក អ្នក​ដែល​ព្រលឹង​ខ្សោយ នឹង​ងាយ​ត្រូវ​សង្កត់​ខ្លាំង​ណាស់។ គួរ​ដាក់​រូប​តាំង​នេះ នៅ​ទី​ខ្ពស់ និង​មាន​ហឹង​ត្រឹម​ត្រូវ ឆ្ងាយ​ពី​ក្បាល​ដំណេក។

រូបតំណាង

**២. កាបូបយួរ ឬ​កាបូប​លុយ**

កាបូប​គឺ​ជា​វត្ថុ​ដាក់​លុយ និង​មាន​ឥទ្ធិពល​យ៉ាង​ធំ ដោយ​គេ​ជឿជាក់​ថា គ្រប់​កាបូប​សុទ្ធ​តែ​មាន​ដួង​វិញ្ញាណ​ទាំង​អស់។ នៅ​ពេល​ដាក់​ក្បែរ​ដំណេក អ្នក​ត្រូវ​ជះ​ឥទ្ធិពល​គិត​ដល់​រឿង​លុយ​កាក់​មិន​ឈប់ ធ្វើ​ឲ្យ​អ្នក​គេង​មិន​ស្កប់។

រូបតំណាង

៣. កញ្ចក់

តាម​តម្រាហោរាសាស្ត្រ នៅ​ពេល​រាងកាយ​យើង​គេង​ស្កប់​បំផុត​នៅ​កណ្ដាល​អធ្រាត្រ ព្រលឹង​មួយ​ផ្នែក​របស់​យើង​នឹង​ហោះ​ចេញ​ក្រៅ ដូច​នេះ​បើ​ដាក់​កញ្ចក់​នៅ​ក្បាល​ដំណេក​នឹង​ធ្វើ​ឲ្យ​ព្រលឹង​ភ្ញាក់ នាំ​ឲ្យ​ម្ចាស់​សមី​ខ្លួន​រង​ការ​ប៉ះពាល់​តាម​នោះ​ដែរ។

រូបតំណាង

៤. កាំបិត ដាវ

មនុស្ស​ជា​ច្រើន​ជឿ​ថា ដើម្បី​កុំ​ឲ្យ​ខ្មោច​ព្រាយ​បិសាច នាំ​យារយី យើង​គួរ​ដាក់​របស់​មុត​ស្រួ​ច​នៅ​ក្បាល​ដំណេក។ ប៉ុន្តែ​របស់​ទាំង​នេះ​មិន​ត្រឹម​តែ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ តែ​បើ​គិត​តាម​ក្បួន​ហុងស៊ុយ របស់​ទាំង​នេះ​នឹង​នាំ​ឲ្យ​មាន​ចង្រៃ​ដល់​សមី​ខ្លួន​ទៀត​ផង​ដោយ កាំបិត និង​ដាវ​សុទ្ធ​តែ​ជា​របស់​ដែល​យក​មក​សម្រាប់​សម្លាប់​ជីវិត​គេ៕

អានបន្ត៖ ​ ជ្រើសរើសដើម Christmas មួយដើម្បីដឹងពីខ្លួនអ្នក

ប្រភព៖ Eva   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម