ទឹកជំនន់នៅឥណ្ឌូណេស៊ី​ សម្លាប់មនុស្សជិត​៣០នាក់ និងមួយចំនួន​កំពុងបាត់ខ្លួន

  • 2020-01-03 03:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់មនុស្សប្រមាណជា​២៩នាក់បានស្លាប់ និងបាត់ខ្លួនមួយចំនួន ដោយសារតែពួកគេរងការវាយប្រហា​រដោយការធ្លាក់ភ្លៀងខ្លាំងបណ្ដាល​ឲ្យ​មាន​ជំនន់ទឹកភ្លៀង និងការបាក់ដី។ នេះបើតាមសេចក្ដីរាយការណ៍​ពីទីភ្នាក់ងារគ្រោះមហន្ដរាយឥណ្ឌូណេស៊ី​ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃទីព្រហស្បតិ៍ ទី២ មករា ម្សិលមិញ​នេះ។

គេហទំព័រ channelnewsasia បានដកស្រង់សម្ដី អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ លោក Agus Wibowo បាននិយាយថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះមនុស្សជាង ៦២ ០០០ នាក់ត្រូវបានជម្លៀសចេញពីទីក្រុងហ្សាកាតា។

រូបភាពពីទូទាំងតំបន់បានបង្ហាញពីផ្ទះ និងរថយន្តដែលមានទឹករលកគ្របដណ្ដប់ដោយទឹកជំនន់ភក់ខណៈដែលមនុស្សខ្លះយកទូកជ័រកៅស៊ូខ្នាតតូចឬបំពង់សំបកកង់នៅខាងក្នុងមកព័ទ្ធជុំវិញ។

សូមចុចអាន៖ ស្ថានទូត​ខ្មែរនៅឥណ្ឌូណេស៊ី ក៏រងគ្រោះ​ដោយសារ​ទឹកជំនន់ដែរ!

ប្រភព៖ Channelnewsasia   អត្ថបទ៖ វិបុត្រ