Liverpool ត្រូវ​ការ​ឈ្នះ​ប៉ុន្មាន​ប្រកួត​ទៀត​ទើប​លើក​ពាន Premier League?

  • 2020-01-03 06:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ​ Sheffield United ២​ទល់​នឹង​០ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២១​កាល​ពី​យប់​មិញ។​

ជ័យ​ជម្នះ​នេះ​គឺ​ជា​ការ​ឈ្នះ​លើក​ទី​២០​របស់​ក្រុម​ហង្ស​ក្រហម​ ក្នុង​នោះ​ស្មើ​១​ និង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ​សម្រាប់​រដូវ​កាល​២០១៩-២០​។​ ខណៈ​ការ​ប្រកួត​នៅ​សល់​១៧​ប្រកួត​ទៀត​ដូច្នេះ​តើ​ Liverpool ត្រូវ​ការ​ឈ្នះ​ប៉ុន្មាន​ប្រកួត​ទៀត​ទើប​អាច​លើក​ពាន​បាន?

ក្រុម​លោក​ Jurgen Klopp បច្ចុប្បន្ន​ដាច់​១៣​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ Leicester City និង​សល់​១​ប្រកួត​ក្នុង​ដៃ​ បើ​សិន​ប្រកួត​នៅ​សល់​នោះ​ឈ្នះ​ពួកគេ​នឹង​ឡើង​ដល់​១៦​ពិន្ទុ ដូច្នេះ​ត្រូវ​​ពួកគេ​ត្រូវ​ការ​ឈ្នះ​យ៉ាង​ហោច​១២​ប្រកួត​ពេញ​ទៀត​ដើម្បី​លើក​ពាន​ Premier League។​

នេះ​គិត​តែ​ក្នុង​ករណី​ក្រុម​លេខ​២​ និង​លេខ​៣​ឈ្នះ​ប្រកួត​នៅ​សល់​ទាំង​អស់​ប៉ុណ្ណោះ បើ​សិន​ Leicester ឬ​ Man City ចាញ់​ឬ​ស្មើ​ដែរ នោះ​ឱកាស​ឈ្នះពាន​របស់​ Liverpool នឹង​កាន់​តែ​ឆាប់​ថែម​ទៀត៕ ​

ប្រភព៖ Premier League   អត្ថបទ៖ សៀនហួរ