ប្រើ​តិចនិក​នេះ គ្មាន​អ្នក​ណា​អាច​ឆែក Facebook លើ iPhone អ្នក​បាន​​ដាច់​ខាត

  • 2020-01-06 02:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ដែល​ប្រើ Facebook លើ iPhone ប្រហែល​មិន​ទាន់​ដឹង​មុខងារ​ពិសេស Passcode មាន​ស្រាប់​លើ Facebook នោះ​ទេ។ មុខងារ​នេះ អាច​ឲ្យ​អ្នក​ប្រើ​លេខ​សម្ងាត់​បិទ​គណនី មិន​ឲ្យ​អ្នកណា​អាច​លួច​ឆែកឆេរ Facebook អ្នក​បាន​ឡើយ។ ដូច្នេះ​អ្នក​មិន​បាច់​លំបាក​ដោនឡូត​កម្មវិធី​សម្រាប់​ចាក់សោរ​កម្មវិធី Facebook ទៀត​ឡើយ។

ពេល Log Out គណនី​ពី​កម្មវិធី Facebook លើ iPhone អ្នក​នឹង​ឃើញ​សញ្ញា Settings (សញ្ញា​កង​ចក្រ)។ ។

ចុច​លើ​សញ្ញា​នេះ នឹង​ឃើញ​ឃ្លា "Add passcode”

បន្ទាប់​មក​វាយ​លេខ​កូដ ៤ខ្ទង់​ដែល​អ្នក​ចង់​បាន រួច​ចុច​ពាក្យ Back

ពេល​ចុច​លើ​រូប Profile ហ្វេសប៊ុក​របស់​អ្នក នោះ​វា​នឹង​ទាមទារ​ឲ្យ​វាយ​លេខ​កូដ ៤ខ្ទង់ ដែល​បាន​កំណត់។

បើ​ចង់​ឈប់​ប្រើ​លេខ​កូដ​នេះ អ្នក​គ្រាន់​តែ Log Out គណនី​ហ្វេសប៊ុក​ម្តង​ទៀត ហើយ​ចុច​លើ​សញ្ញា Settings ដដែល នោះ​នឹង​ឃើញ៖

  • Change passcode ៖ សម្រាប់​ដូរ​លេខ​កូដ
  • Remove passcode ៖ សម្រាប់​លុប​លេខ​កូដ ឈប់​ប្រើ​ត​ទៀត។

បើមាន​ចម្ងល់​អី​ផ្សេង​ទៀត​ អាច​​សួរ​នៅ​ប្រអប់ Comment ខាង​ក្រោម​នេះ។

អត្ថបទ៖ ផាន់និត

អត្ថបទពេញនិយម