រូប​សំណាក់ Zlatan ត្រូវ​បាន​អ្នក​គាំទ្រ​​ផ្ដួល​រលំ​​ខ្ទេចខ្ទី ខឹង​រឿង​ផ្ទេរ​ទៅ AC Milan

  • 2020-01-06 02:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សំណាក់​របស់​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ត្រូវ​បាន​ដួល​រំ​និង​ខ្ទេចខ្ទី​ដោយ​សារក្រុម​អ្នក​គាំទ្រ​របស់​ក្លឹប Malmo បន្ទាប់​ពី​រូប​គេ​​សម្រេច​ចិត្ត​​ទៅ​ចូលរួម​ជាមួយ​ក្លឹប AC Milan។

កីឡាករ​សញ្ជាតិ​ស៊ុយអែត​វ័យ​៣៨​ឆ្នាំ​​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​តាំង​ពី​ខែ​វិច្ឆិកា ពេល​ដែល​​គេ​​ទិញ​ភាគ​ហ៊ុន​៥០​%​​របស់​​ក្លឹប Hammarby ដែល​ជា​គូ​ប្រជែង​របស់​ក្លឹប Malmo។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Malmo ខឹង​ជា​ខ្លាំង​នាំ​គ្នា​ចាប់​ផ្ដើម​បំផ្លាញ​រូប​សំណាក់​របស់ Zlatan ដោយ​ធ្វើ​ការ​បាញ់​ថ្នាំ​ពណ៌។

ក្នុង​នោះ​ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​ទៅ​បាញ់​ថ្នាំ​ពណ៌​ដាក់​ផ្ទះ​របស់ Zlatan នៅ​ទីក្រុង Stockholm ទៀត​ផង។ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ច្រមុះ​របស់​រូប​សំណាក់​ត្រូវ​បាន​គេ​កាត់​ចោល។ សម្រាប់​ពេល​នេះ ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​​កីឡាករ​ខាង​លើ​​ទៅ​ចូលរួម​ជាមួយ AC Milan អ្នក​គាំទ្រ​កាន់​តែ​ខ្លាំង​សម្បារ​​បាន​សម្រេច​ចិត្ត​​ផ្ដួល​រូប​សំណាក់​ចោល​តែ​ម្ដង​​សល់​តែ​ជើង​ជាប់​ថ្ម។

បញ្ជាក់​ថា​កាល​ពី​អតីត​កាល Zlatan កើត​ចេញ​ពី​ថ្នាល​របស់​ក្លឹប Malmo​ ក្នុង​ឆ្នាំ​១៩៨៩។ ឈាន​ដល់​ឆ្នាំ​១៩៩៩ រូប​គេ​បាន​ឡើង​មក​ឈុត​ធំ​របស់​ក្រុម មុន​ពេល​ផ្លាស់​ទៅ Ajax នៅ​ឆ្នាំ​២០០១៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ