ដឹងថ្ងៃ Samsung បង្ហាញ Galaxy S20 និង Fold 2 ហើយ! (វីដេអូ)

  • 2020-01-06 08:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែវិច្ឆិកាឆ្នាំមុន របាយការណ៍មួយបានអះអាងថា Samsung Galaxy S20 នឹងបង្ហាញខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ។ ឥឡូវនេះ វីដេអូ Promo ដែលបែកធ្លាយលើ Online មួយបានបញ្ជាក់ថា S20 នឹងបង្ហាញខ្លួននៅថ្ងៃនោះពិតមែន។

គំរូ S20

ទោះជាយ៉ាងណា វីដេអូឃ្លីបនោះមិនបានបញ្ជាក់ថាទូរសព្ទ Samsung ម៉ូដែលណា ដែលត្រូវបង្ហាញខ្លួនឡើយ ប៉ុន្តែមានបង្ហាញពាក្យ "Galaxy” តែបានបិទបាំងអក្សរ "a” ទាំងពីរ ទំនងបញ្ជាក់ថាបង្ហាញទូរសព្ទចំនួន ២ម៉ូដែល។

យ៉ាងណាមិញ បើយោងតាម XDA's Max Weinbach បានឲ្យដឹងថា ស្មាតហ្វូនទាំងពីរម៉ូដែលនឹងត្រូវបង្ហាញខ្លួន នៅថ្ងៃទី១១ កុម្ភៈ នោះ គឺជា Galaxy S20 Ultra និង Galaxy Fold 2៕

រូប Render នៃ Fold 2

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សេង ឡុង