Guardiola៖ ខ្ញុំ​បរាជ័យ​រាល់​ឆ្នាំ ក្រោយ​ពេល​ធ្វើ​រឿង​មួយ

  • 2020-01-06 11:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​បរាជ័យ​រាល់​ឆ្នាំ ក្រោយ​ពេល​ឈ្នះ​ពាន​ចំនួន ៦ ជាមួយ​ក្លឹប Barcelona កាល​ពី​ឆ្នាំ២០០៩។

លោក​បាន​និយាយ​ថា៖ " ខ្ញុំ​បរាជ័យ​រាល់​ឆ្នាំ តាំង​ពី​ពេល​ឈ្នះ ៦ពាន​នៅ​រដូវ​កាល​ទី១ នៃ​ការ​ដឹកនាំ​ក្លឹប Barcelona '' ។

លោក​បាន​បន្ត​ថា៖ " បន្ទាប់​ពី​ពេល​នោះ​មក ខ្ញុំ​បរាជ័យ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ តែ​វា​ជា​អ្វី​ដែល​ខ្ញុំ​ទទួល​យក​បាន ពេល​នេះ​ខ្ញុំ​គ្មាន​បញ្ហា​ជាមួយ​រឿង​នេះ​ទៀត​ហើយ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​លោក Guardiola ចាកចេញ​ពី Barcelona ក្រុម​របស់​លោក​មិនដែល​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ UEFA Champions League ម្ដង​ណា​ទេ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី