ទើប​តែ​បាន​លេង​ប្រកួត​ដំបូង Klopp សរសើរ​ខ្សែ​ប្រយុទ្ធ​ជប៉ុន​កប់ៗ​មាត់

  • 2020-01-06 13:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​ប្រាប់​ទៅ​កាន់​សន្និសីទ​សារ​ព័ត៌មាន​នា​ពេល​ថ្មីៗ​នេះ​ថា​ លោក​ពេញ​ចិត្ត​នឹង​សមត្ថភាព​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​ Takumi Minamino ដែល​បាន​លេង​ឲ្យ​ក្លឹប​លោក​ជា​លើក​ដំបូង​។

លោក​ Klopp បាន​លើក​ឡើងថា​ ៖ " ពិត​ជា​លេច​ធ្លោ​មែន នេះ​ពិត​ជា​កីឡា​ករ​ ដែល​យើង​ត្រូវ​ការ​និង​ចង់បាន​ពិត​ប្រាកដ​ណាស់​។ នៅ​ក្នុង​ការ​ប្រកួត​លើ​ដំបូង​នៅ​ក្នុង​ក្រុម​ដែល​យើង​មិន​ស្គាល់​ ឬ ក្នុង​ក្រុម​ដែល​យើង​ទើប​មក​ថ្មី ច្បាស់​ណាស់​វា​ពិត​ជា​ពិបាក​ក្នុង​ការ​លេង​។ យើង​ត្រូវ​ការ​ពេល​យ៉ាង​តិច​ពីរ​រដូវ​កាល​ដើម្បី​លេង​ឲ្យដូច​​ចិត្ត​គ្នា​ក្នុង​ពេល​ប្រកួត​ "។

លោក​បន្ត​ថា​ ៖ " ប៉ុន្តែ​សមត្ថភាព​ Minamino ពិត​ជា​ប្លែក​អស្ចារ្យ​ សមត្ថភាព​របស់​គេ​ពិត​ជា​លេច​ធ្លោ​មែន​ អាច​យល់​ពី​ក្រុម​ក្នុង​ស្ថាន​ភាព​ជា​ច្រើន​ក្នុង​ពេល​ប្រកួត​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​ Minamino បាន​លេង​ឲ្យ​ក្លឹប​ Liverpool ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ FA Cup ដោយ​ Liverpool យក​ឈ្នះ​ Everton ក្នុង​លទ្ធផល​ ១-០ ៕

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី