Ronaldo ក្លាយជាកីឡាករព័រទុយហ្គាល់ដំបូងស៊ុត Hat-trick នៅអ៊ីតាលី
- 2020-01-06 23:24:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ក្លាយជាកីឡាករព័រទុយហ្គាល់ដំបូងស៊ុត Hat-trick នៅអ៊ីតាលី
ចន្លោះមិនឃើញ
Cristiano Ronaldo រកបាន៣គ្រាប់តែបន្តបន្ទាប់ក្នុងការប្រកួត Italy Serie A ដែល Juventus បានយកឈ្នះ Cagliari ក្នុងលទ្ធផល ៤ទល់នឹង០។
ការប្រកួតកាលពីយប់មិញខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំសុទ្ធតែទម្លាយសំណាញ់នៅវគ្គទីពីរទាំងអស់ក្នុងនោះស៊ុតបញ្ចូលទីនៅនាទី៤៩, ៦៧ ជាបាល់ប៉េណាល់ទី និងចុងក្រោយនៅនាទី៨២។ ១គ្រាប់ទៀតគឺជាថ្វីជើងរបស់ដៃគូប្រយុទ្ធ Gonzalo Higuain នៅនាទី៨១។
ក្នុងជំនួបនោះ Ronaldo បានចារប្រវត្តិសាស្ត្រដាច់ដោយឡែកមួយទៀត គឺក្លាយជាកីឡាករព័រទុយហ្គាល់ដំបូងគេដែលរកបាន Hat-trick នៅក្របខ័ណ្ឌកំពូលអ៊ីតាលី៕