កីឡាករ​តែ​២​រូប​គត់​ដែល​ស៊ុត​ Hat-trick នៅ​ក្របខ័ណ្ឌ​ធំ​៣​ផ្សេង​គ្នា

  • 2020-01-06 23:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ទី​បំផុត​រក​បាន​ Hat-trick លើក​ដំបូង​ឲ្យ​ Juventus នៅ Serie A ក្នុង​ការ​ប្រកួត​ដែល​ពួកគេ​បាន​យក​ឈ្នះ Cagliari ក្នុង​លទ្ធផល​ ៤​ទល់​នឹង​០។

​ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី៤៩, ៦៧​ ជា​បាល់​ប៉េណាល់ទី​ និងចុង​ក្រោយ​នៅ​នាទី​៨២។ នេះ​គឺ​ជា​ Hat-trick នៅ​ក្របខ័ណ្ឌ​ធំ​៣​ផ្សេង​គ្នា​របស់​ Ronaldo បន្ទាប់​ពី​រូប​គេ​ធ្លាប់​ធ្វើ​បាន​នៅ​ Premier League, LaLiga និង​ពេល​នេះ​គឺ​នៅ Serie A។

កីឡាករ​ដែល​ធ្វើ​បាន​កំណត់ត្រា​ដូចគ្នា​នេះ​គឺ​ Alexis Sánchez ដែល​ធ្លាប់​ស៊ុត​ Hat-trick នៅ​ LaLiga ជាមួយ​ Barcelona, បន្ទាប់​មក​នៅ Premier League ជាមួយ​ Arsenal និង​នៅ Serie A កាលខ្ចីជើងជាមួយ​ Udinese៕

ប្រភព៖ Sport English   ប្រែសម្រួល៖ សៀនហួរ