Haaland បង្ហើប​ត្រង់​ៗ​ពី​មូលហេតុ​ជ្រើសរើស Dortmund និង​ទាត់​ចោល​សំណើ​ក្លឹប​ផ្សេង

  • 2020-01-07 11:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ន័រវែស​ Erling Braut Haaland បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ពាក្យ​សម្ដី​របស់​អ្នក​ចរចា​របស់​ក្លឹប Borussia Dortmund ធ្វើ​ឲ្យ​គេ​ចង់​ទៅ​លេង​នៅ​ក្លឹប​អាល្លឺម៉ង់​មួយ​នេះ។

Haaland បាន​លើកឡើង​ថា៖ " ពួក​គេ​ចូល​មក​និយាយ​ត្រង់​ៗ​ដាក់​ខ្ញុំ​តែ​ម្ដង​ ដោយ​គេ​និយាយ​ថា ' ពួក​យើង​ចង់​បាន​អ្នក​នៅ​តំបន់​ប្រយុទ្ធ​ ពួក​យើង​ចូល​ចិត្ត​របៀប​លេង​របស់​អ្នក​ ហើយ​ពួក​យើង​ចង់​បាន​អ្នក​នៅ Dortmund ' ''។

កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​បន្ត​ថា៖ " ខ្ញុំ​ចូលចិត្ត​ពី​របៀប​និយាយ​របស់​ពួក​គេ ហើយ​ដោយ​សារ​តែ​រឿង​នេះ​បាន​ទាក់ទាញ​ចិត្ត​ខ្ញុំ​ឲ្យ​ចុះ​កុងត្រា​ជាមួយ​ពួក​គេ​តែ​ម្ដង​។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពិត​ជា​សក្ដិសម​សម្រាប់ Dortmund '' ។

បើ​តាម​ភ្នាក់ងារ​កីឡាករ​របស់ Haaland លោក Mino Raiola វិញ​បាន​បញ្ជាក់​ថា Manchester United តាម​ពិត​ជា​ក្លឹប​មាន​ឱកាស​ច្រើន​ជាង​គេ ដោយសារ​តែ​លោក Ole Gunnar Solskjaer បាន​ស្គាល់​ Haaland ច្បាស់ តែ​នៅ​ពេល​នេះ​គេ​មិន​ទាន់​ចង់​ទៅ​ក្លឹប​បិសាច​ក្រហម​ទេ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី