Liverpool ក្លាយ​ជា​ក្រុម​ទី​១​អង់គ្លេស​ ​បាន​ចំណូល​ខ្ពស់​បំផុត​ពី​ក្រុម​ហ៊ុន​ខោអាវ​

  • 2020-01-08 03:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ប្រកាស​ពី​ការ​ព្រមព្រៀង​គ្នា​ជា​ផ្លូវ​ការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឯកសណ្ឋាន​កីឡា​ដ៏​ធំ​របស់​អាមេរិក​គឺ​ NIKE។​

ក្នុង​កិច្ច​សន្យា​ដែល​ចាប់​ផ្ដើម​ពី​រដូវ​កាល​ក្រោយ​ទៅ​ Liverpool នឹង​ទទួល​បាន​ចំណូល​៨០​លាន​ផោន​ក្នុង​មួយ​រដូវកាល។​ តម្លៃ​នេះ​គឺ​ខ្ពស់​ជាង​គេ​នៅ​អង់គ្លេស​បំបែក​កំណត់ត្រា​៧៥​លាន​ផោន​ក្នុង​មួយ​រដូវ​កាល​របស់​ Manchester United ជាមួយ​នឹង​ Adidas។

បើ​ធៀប​ជាមួយ​ក្រុម​ដទៃ​វិញ​ក្រុម​លោក​ Jurgen Klopp ឈរ​លេខ​៣​ក្នុង​ពិភពលោក​ ចាញ់​ Barcelona ជាមួយ​ Nike មាន​តម្លៃ​១០០​លាន​ផោន​ និង​ Real Madrid ជាមួយ​ Adidas ដែល​មាន​តម្លៃ​៨៥​លាន​ផោន​ក្នុង​មួយ​រដូវ​កាល៕ ​​​​

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ