៥ ឆ្នាំមុន ហេង វិសាល ត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកមួយក្នុងជីវិត

  • 2020-01-08 04:08:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហេង វិសាល ត្រូវបានគ្រប់​គ្នា​ស្គាល់​ថា​ជា Vlogger និង YouTuber ល្បី​ម្នាក់​នៅ​ក្នុង​បណ្ដាញ​សង្គម​ដែល​កំពុង​មាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពេល​បច្ចុប្បន្ន។

រូបភាព៖ ហ្វេស បុក ផេក ហេង វិសាល

ក្នុងវីដេអូថ្មីចុងក្រោយ ហេង វិសាល បាន​និយាយ​ពី​រឿង​រ៉ាវ​របស់​ខ្លួន​មុន​ពេល​ក្លាយ​ខ្លួន​ជា Vlogger ល្បី​ពេល​បច្ចុប្បន្ន​។ វា​បាន​ចាប់​ផ្ដើម​កាល​ពី ៥ ឆ្នាំ​មុន ពេល​ដែល​រូប​គេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ ត្រូវ​ជ្រើស​រើសរវាង​ការងារ​នៅ​ជប៉ុន​ដែលទទួល​បាន​ប្រាក់​ខែ ២ ៥០០ ដុល្លារ និង​ការ​ផលិត​វីដេអូ​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។

វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ ដោយ​សារ​​អ្នក​នៅ​ជំុវិញជម្រុញឲ្យ​ជ្រើស​រើស​ការងារ​នៅ​ជប៉ុន ឯ​សាមី​ខ្លួន​ពេញ​ចិត្ត​នឹង​ការ​ផលិត​វីដេអូ​ច្រើន​ជាង។ ចុង​ក្រោយ ហេង វិសាល បាន​សម្រេច​ដើរ​តាម​បេះដូង​របស់​ខ្លួន ដោយ​ជ្រើស​យក​ការ​ផលិត​វីដេអូ និង​ចាប់​ផ្ដើម​រៀប​ចំ​ផែនការ​សម្រាប់​ពេល ៥ ឆ្នាំ​ខាង​មុខ ដើម្បី​សម្រេច​នូវសមិទ្ធផល បញ្ជាក់ឲ្យ​អ្នក​ជុំវិញ​បានឃើញ។

រូបភាព៖ ហ្វេស បុក ផេក ហេង វិសាល

រយៈពេល ៥ ឆ្នាំក្រោយ តាម​រយៈ​ការ​​ផលិត​នូវ​វីដេអូ​ប្លែកៗពោរពេញ​ដោយ​ភាព​​ច្នៃប្រឌិត ចែក​រំលែក​លើ​បណ្ដាញ​អ៊ីនធឺណិត ហេង វិសាល ពិត​ជា​​ជោគជ័យ​ខ្លាំង ដោយអាច​ប្រមូល​បាន​អ្នក​គាំទ្រ​ច្រើន​សន្ធឹក​ទាំង​លើ Facebook និង YouTube។ ចង់​ដឹង​កាន់តែច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម