Mahrez ស៊ុត​យ៉ាង​ម៉េច​ ទើប​ឈ្នះ​ពាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ទ្វីប​អាហ្វ្រិក​

  • 2020-01-08 07:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane បាន​យក​ឈ្នះ​មិត្ត​រួម​ក្រុម​ Mohamed Salah និង​គូ​ប្រជែង​ Riyad Mahrez របស់​ Manchester City ដើម្បី​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីប​អាហ្វ្រិក។​

យ៉ាង​ណា​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ទ្វីប​អឺរ៉ុប​ Goal of the Year គឺ​បាន​ទៅ​លើ​ Mahrez។ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ ២៨​ឆ្នាំ​ឈ្នះ​ពាន​​នេះ​ក្រោយ​ស៊ុត​បញ្ចូល​ទី​បាល់​ពិន័យ​ Free Kick យ៉ាង​ល្អ​ឲ្យ​ជម្រើស​ជាតិ​អាល់ហ្សេរី​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Africa Cup of Nations។

រដូវ​កាល​មុន​ Mahrez មាន​រដូវ​កាល​ដ៏​ជោគជ័យ​ទាំង​ជាមួយ​ Manchester City និង​ជម្រើស​ជាតិ​ដោយ​ឈ្នះ​ពាន Africa Cup of Nations, Premier League, FA Cup និង​ League Cup៕ ​

ប្រភព៖ ESPN FC   អត្ថបទ៖ រ័ត្ន

អត្ថបទពេញនិយម