ថ្ងៃ​មុន Zlatan លើក​នេះ រូប​សំណាក់ Sanchez ក៏​រង​ការ​វាយ​ប្រហារ​ដែរ

  • 2020-01-08 13:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សំណាក់​របស់​ខ្សែ​ស្លាប​ក្លឹប Inter Milan កីឡាករ Alexis Sanchez បាន​រង​ការ​បំផ្លិចបំផ្លាញ ដោយសារ​តែ​ហ្វូង​មនុស្ស​មួយ​ក្រុម នៅ​ទីក្រុង​ Tocopilla  ដែល​ជា​ស្រុក​កំណើត​របស់​កីឡាករ​ឈីលី​រូប​នេះ។

បើ​សង្កេត​តាម​រូបភាព រូប​សំណាក​របស់ Sanchez ត្រូវ​បាន​គេ​វាយ​កម្ទេច​ផ្នែក​ក្បាល ចំណែក​លេខ ៧ ក៏​ត្រូវ​បាន​ឈូស​ចេញ ហើយ​ផ្នែក​ជើង​ក៏​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដែរ។

មិនមាន​មូលហេតុ​ណា​ច្បាស់លាស់​ពី​ការ​វាយ​កម្ទេច​រូប​សំណាក​ ដែល​សម្ពោធ​ក្នុង​ឆ្នាំ២០១៧ នេះ​ទេ។ បើ​តាម​ការ​លើកឡើង​របស់​ចៅហ្វាយ​ក្រុង​ Tocopilla  បាន​ឲ្យ​ដឹង​ថា ហ្វូង​មនុស្ស​ទាំង​នោះ ជា​អ្នក​បង្កើត​ភាព​អនាធិបតេយ្យ ហើយ​កេង​ចំណេញ​ពី​ការ​ធ្វើ​បាតុកម្ម។

ចំណែក​ការ​លើកឡើង​របស់​មជ្ឈដ្ឋាន​ខ្លះ​បាន​ឲ្យ​ដឹង​ថា ការ​វាយ​កម្ទេច​រូប​សំណាក​នេះ​គឺ​ទទួល​ឥទ្ធិពល​គំរូ​ពី​ការ​បំផ្លាញ​រូប Zlatan នៅ​ស៊ុយអែត ដោយសារ​តែ​ពេល​ថ្មីៗ​នេះ​ Sanchez បាន​ទម្រង់​លេង​មិន​សូវ​ល្អ។

នៅ​ក្នុង​ប្រទេស​ឈីលី នៅ​តែ​មាន​ភាព​មិន​ប្រាកដប្រជា​នៅ​ឡើយ ចំពោះ​រឿង​សន្តិសុខ និង​ស្ថិរភាព។ មនុស្ស​ជា​ច្រើន​នៅ​តែ​តវ៉ា​នឹង​រដ្ឋាភិបាល ចំពោះ​រឿង​ថ្លៃ​សេវា​សុខាភិបាល ខណៈ​ខាង​រដ្ឋាភិបាល​មិន​ទាន់​មាន​ដំណោះស្រាយ​សមស្រប៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី