ខ្លាំង​មែន Icardi ធ្វើ​បាន Hat-Trick ជួយ PSG ​ឈ្នះ ៦-១

  • 2020-01-09 02:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mauro Icardi រក​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ Paris St-Germain ឈ្នះ Saint-Etienne ៦-១ មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ French League Cup។

ត្រឹម​នាទី​ទី​២ Icardi អាច​រក​បាន​គ្រាប់​ដំបូង​ឲ្យ PSG បាន​ មុន​ពេល Neymar ​រក​បាន​គ្រាប់​ទី​ពីរ។ ៤​គ្រាប់​ផ្សេង​ទៀត​​របស់​ក្លឹប​ជើង​ឯក​របស់​បារាំង​សម្រេច​ដោយ Jessy Moulin, Kylian Mbappe និង Icardi ២​គ្រាប់​ម្នាក់​ឯង។

សរុប​៤​ក្រុម​ដែល​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ French League Cup មាន៖ PSG, Stade Reims, Lyon និង Lille៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម