ទុក្ខជាន់ទុក្ខ! ស្លាប់យ៉ាងហោច ៥០នាក់ ក្រោយការជាន់គ្នានៅបុណ្យសពឧត្តមសេនីយ៍​អ៊ីរ៉ង់ (មានវីដេអូ)

  • 2020-01-09 04:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ជាន់​គ្នា​ឬ​បញ្ច្រៀត​គ្នា​រហូត​ដល់​ថប់ដង្ហើ​ម​នៅ​បុណ្យសព​ឧត្តមសេនីយ៍​ជាន់ខ្ពស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មករា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៥០​នាក់ និង​ជាង​២០០​នាក់​ទៀត​រងរបួស នៅពេល​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​មក​ចូលរួម​បុណ្យសពទីប្រជុំកំណើតរបស់លោក​។​

​ការជាន់​ឬ​បញ្ជៀ​ត​គ្នា​ដល់​ថប់ដង្ហើម​ស្លាប់​នេះ​បាន​កើតឡើង​នៅ​ទីក្រុង គឺ​ម៉ាន់ ដែល​ជា​ទីក្រុង​កំណើត​របស់ អតីត​មេបញ្ជាការ​កង​អង្គភាព​មួយ​នៃ​កង​ឆ្មាំ​​បដិវត្តន៍​អ៊ីរ៉ង់ លោក កា​សេម សូ​ឡេ​ម៉ានី នៅ​ពេល​ក្បួន​ដង្ហែ​សព​បាន​ចាប់ផ្តើម​។​​មិន​មាន​ព័ត៌មាន​ស្តីពី​មូលហេតុ​ដែលនាំអោយ​មាន​ការ​ជាន់​គ្នា​នេះ​នៅឡើយ​ទេ ។​ព័ត៌មាន​អន​ឡាញ​បង្ហាញ​មនុស្ស​ដេក​នៅលើ​ដី និង​មុខ​គ្រប​ដោយ​ក្រណាត់​​ហើយ​បុគ្គលិក​ជួយសង្គ្រោះ​បាន​អនុវត្ត​ការជួយ​បឋម​CPR លើ​ជនរងគ្រោះ​ផ្សេងទៀត​នៅ​ពេល​អ្នក​ខ្លះ​ទៀត​យំ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​បាន​និយាយថា អ្នកស្លាប់​មាន​ចំនួន​៥៦នាក់ និង​របួស​២១៣​នាក់​៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព ៖ rasmeinews