ទាំង​នេះ​​ជា​តារា​ប្រុស​លំដាប់ A ដែល​ជ្រើស​ IU ជា​ប្រភេទនារី​ក្នុង​ដួងចិត្ត

  • 2020-01-10 03:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

IU មិន​ត្រឹម​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​តែ​ចំពោះ​អ្នក​គាំទ្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បី​តារាៗ​គ្នា​ឯង នាង​ក៏​ត្រូវ​បាន​លើក​ជា​នារី​គួរ​ឲ្យ​ស្រឡាញ់​សម្រាប់​ពួកគេ​ដែរ។

វា​មិន​មែន​ជា​រឿង​អាថ៌កំបាំង​អ្វី​ឡើយ​ ដែល​ថា​ IU បាន​ទទួល​ក្ដី​ស្រឡាញ់​ច្រើន​បែប​នេះ​តាំង​ពី​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០៨។ តារា​ស្រី​រូប​នេះ​ថែម​ទាំង​បាន​ទទួល​ងារ​ជា​ "Nation's Younger Sister”​ ផ្អែក​តាម​អត្តចរិត​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ និង​បេះដូង​បរិសុទ្ធ​មិនអាច​បដិសេធបាន​របស់​នាង។

ចង់​ដឹង​ទេ ថា​បើ​មិន​គិត​រាប់​បញ្ចូល​ Fan ក្រៅ​រង្វង់​សិល្បៈ​ តើ​តារា​ប្រុស​ណា​ខ្លះ​ដែល​ជ្រើស IU ជា​ប្រភេទ​នារី​ក្នុង​ចិត្ត​របស់​ពួកគេ ឬ​ Ideal Type សូម​មកដឹង​ដូច​ខាងក្រោម៖

១. Jungkook (ក្រុម BTS)

អ្នក​ដែល​ជ្រើស​ IU ជា​ Ideal Type ដំបូង​គេ​នេះ​គឺ កូនពៅ​របស់​ BTS។ លោក​ថែម​ទាំង​ប្រាប់​ថា​ លោក​លួច​ចិញ្ចឹម​ចិត្ត​ចង់​ច្រៀង​រួមគ្នា​ជាមួយ​ IU នៅ​ថ្ងៃ​ណា​មួយ​ទៀតផង។

២. Jay Park

IU បាន​ក្លាយ​ជា​អ្នក​ដែល​ទទួល​ជ័យ​ជម្នះ​ពី​ការ​ជ្រើស​រើស​ចេញ​ពី "Ideal Type Championship” របស់​ Park Jaebum។ ក្រៅ​ពី​ IU អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ​រួម​មាន Eunji (ក្រុម A Pink), Suzy និង​ Taeyeon (ក្រុម​ Girls' Generation)។

៣. Lee Dong Wook

បើ​រម្លឹក​ទៅ​មើល​ភាគ​ចាស់ៗរបស់កម្មវិធី​វិទ្យុមួយ Lee Dong Wook ដែល​ពេល​នោះ​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី បាន​និយាយ​ថា៖ «ខ្ញុំ​ចូល​ចិត្ត​អ្នកណាដែល​ Cute» បន្ទាប់​មក​លោក​ក៏​បាន​ជ្រើស​យក​ IU ភ្លាម​ ដែល​ជា​អ្នក​ដែល​មាន​ចំណុចលោក​ពេញ​ចិត្ត​ច្រើន​ជាងគេ។

៤. Yoo Seungho

Seungho និង​ IU កើត​ឆ្នាំ ១៩៩៣​ដូចគ្នា សំខាន់​លោក​បាន​និយាយ​ថា​ ស្រឡាញ់​អ្នកណា​ដែល​មាន​វ័យ​ស្របាល​លោក​ អ៊ីចឹង​លោក​ជ្រើស​ IU ភ្លាម​ជា​ Ideal Type។

៥. Sandeul (ក្រុម B1A4)

ក៏ដូចគ្នា​នឹង​ Jay Park ដែរ IU ក៏ជា​អ្នក​ឈ្នះ​ពី​ការ​ប្រកួត​ជ្រើស​រើស​នារី​ក្នុង​ដួង​ចិត្ត​ "Ideal Type Championship” របស់​ Sandeul ដែរ។

៦. Yoo Jaehwan

តារា​ប្រុស​រូប​នេះ​ បាន​បង្ហើប​ថា IU គឺជា​ប្រភេទ​ដែលលោក​ចូល​ចិត្ត​ ពេល​លោកបង្ហាញ​​ខ្លួន​ក្នុង​កម្មវិធី​ "Infinity Challenge”។ លោក​ថែម​ទាំង​មាន​ឈ្មោះ​ក្រៅ​ថា​ "IU's Love” ទៀត​ផង​ ដោយសារ​តែ​ទំហំ​នៃការ​គាំទ្រ​របស់​លោក​ចំពោះ​នាង​ធំធេង​ពេក៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី